• 2019-10-12 02:23:26
  • សេដ្ឋកិច្ច

ក្រុមហ៊ុន​មួយ ធ្វើ​សិក្ខាសាលា​បង្រៀនឲ្យ​ស្គាល់ផ្លូវកាត់នៃជីវិត និងការ​សមាធិ

  • 2019-10-12 02:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០៧ ខែ​តុលា ឆ្នាំ​២០១៩ លោក ឪ ប៊ុនលី ដែល​ជាម្ចាស់​ក្រុមហ៊ុន UNIVERSE Co.,Ltd បានធ្វើ​សិក្ខាសាលា និងបង្រៀន​អំពី​ច្បា​ប់ស្រូបទាញ... ដែលមាន​ការចូលរួម​ពីសិស្ស​ទូទាំង​ប្រទេស។

សិក្ខាសាលានេះ ធ្វើឡើង​នៅក្នុងគោល​បំណង​បង្រៀនមនុស្ស​ឱ្យ​ស្គាល់​ផ្លូវកាត់​នៃ​ជីវិត ហើយ​អ្វីដែល​រឹតតែ​ពិសេស​ទៀត​ បង្ហាញ​អំពី​បុរសម្នាក់​ គឺលោក ឪ ប៊ុនលី ផ្ទាល់តែម្ដង​ដែលលោក​ធ្វើអ្វី​ពីមុន មិនបាន​សម្រច​ឡើយ ដោយការ​មិនបាន​ប្រើច្បាប់​ស្រូបទាញ។

លោក​ជាបុគ្គលម្នាក់​ដែល​ជំពាក់​លុយ​គេរាប់ម៉ឺនដុល្លារ។ ប៉ុន្តែ​បន្ទាប់ពី​លោក​បាន​ប្រើនូវច្បាប់ស្រូបទាញ ជីវិតគាត់​កាន់តែ​ជោគជ័យ​មហាសាល ដូច្នេះ​គាត់ក៏បានបង្រៀន​មនុស្ស​ឱ្យ​ស្គាល់ផ្លូវ​កាត់​នៃជីវិត និងការ​សមាធិ​ឱ្យ​ចិត្តស្ងប់ និង​ស្មារតី​ល្អ រួមគ្នាលុប​បំបាត់​អំពើ​ហិង្សា​ក្នុងគ្រួសារ និង អំពើ​ហិង្សា​ផ្លូវចិត្ត (ឬគុក​អត់​ជញ្ជាំង) លុបបំបាត់​គ្រប់បែបយ៉ាង​ដែល​សង្គម​មិន​ត្រូវការ លុប​បំបាត់​ការបាក់​ទឹកចិត្ត និង​ផ្លាស់ប្ដូរ​ជីវិតពី​មនុស្ស​ទន់ខ្សោយ​បរាជ័យ​ ឱ្យ​ក្លាយជា​មនុស្ស​ដែលជោគជ័យ​រឹងមាំ និងជា​មនុស្ស​ស្ដុកស្ដម្ភ។

ប្រសិន​បើ​បងប្អូន​ចង់ផ្លាស់ប្ដូរ​ជីវិត​បែប​ផ្លូវ​កាត់ និងចង់ចេះ​អំណាច​ផ្លូវកាត់​នៃជីវិត សូមចូល​ទៅកាន់ Youtubeដោយគ្រាន់​តែវាយ​ពាក្យថា៖ ៧ថ្ងៃពិភពនៃអាថ៌កំបាំង​ប្ដូរជីវិត ឬតាមរយៈ Facebook Page ផ្លូវការ​ដែលមានឈ្មោះ​ថា «BON LY»៕

មតិយោបល់
អត្ថបទពេញនិយម