- 2019-11-07 13:42:48
- ចរាចរណ៍
ជ្រាបពីម៉ោងពេលបិទកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ អំឡុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ
- 2019-11-07 13:42:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រាបពីម៉ោងពេលបិទកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ អំឡុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ
ចន្លោះមិនឃើញ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានប្រកាសម៉ោងពេលបិទចរាចរណ៍ចូលរាជធានីភ្នំពេញនៅកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ អំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខ។
បើតាមសេចក្ដីជូនដំណឹងចេញផ្សាយកាលពីល្ងាចថ្ងៃនេះ មន្ទីរបានប្រកាសបិទការចម្លងយានយន្តគ្រប់ប្រភេទចូលរាជធានីភ្នំពេញ នៅកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ២៣:៣០នាទី នៅថ្ងៃទី ១០ ១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកលែងតែរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តមន្ត្រីមានសមត្ថកិច្ច។
ក្រៅពីនេះ មន្ទីរក៏បានជូនដំណឹងផងដែរអំពីម៉ោងពេលនៃការបិទចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទចូលរាជធានីភ្នំពេញលើផ្លូវមួយចំនួនដូចជាផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ២ ជាដើម។
សូមអានលម្អិតបន្ថែម៖៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន