- 2019-11-29 03:20:51
- ចរាចរណ៍
ប្រយ័ត្នឡានជាប់ខ្នោះបើនៅបន្តទង្វើបែបនេះទៀត
- 2019-11-29 03:20:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នឡានជាប់ខ្នោះបើនៅបន្តទង្វើបែបនេះទៀត
ចន្លោះមិនឃើញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននាព្រឹកនេះអធិការនគរបាលខណ្ឌទួលគោកតែងដឹកនាំកម្លាំងចុះជាប្រចាំដើម្បីស្ទូច ពីន័យរាល់យានយន្តចតល្មើសស្លាកសញ្ញា បង្កការកកស្ទះ និងគ្មានសណ្ដាប់ធ្នាប់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរសេរថា៖ «ដេីម្បីរៀបចំសណ្តាប់អោយបានល្អ និងកាត់បន្ថយការកកស្ទះ លោកវរ:សេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក តែងតែដឹកនាំបញ្ជាដល់កម្លាំងអោយចុះជាប្រចាំដេីម្បីធ្វេីការស្ទូច ផាកពិន័យរាល់រថយន្តដែលចតល្មេីសស្លាកសញ្ញា ជាពិសេសបង្ករការកកស្ទះ និងគ្មានសណ្តាប់ធ្នាប់»។
កាលពីម្សិលមិញអាជ្ញាធរក៏បានចុះរៀបចំសណ្តាប់ធ្នាប់តាមវីថីសំខាន់មួយចំនួនក្នុងមូលដ្ឋានរបស់ខ្លួន និងបានចាក់សោររថយន្តប្រាំបីគ្រឿងផងដែរ៕