• 2019-11-30 02:33:26
  • សេដ្ឋកិច្ច

Michelinបង្ហាញ​សំបកក​ង់រថយន្ត​ថ្មីពីរ​ផ្ដល់ចម្ងាយចាប់​ហ្វ្រាំងកាន់តែជិត និង​ប្រើបាន​កាន់តែយូរ

  • 2019-11-30 02:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតសំបកកង់រថយន្តល្បីឈ្មោះលំដាប់ពិភពលោកមីឆែលីន (Michelin) បានសម្ពោធសំបក​​កង់រថយន្តប្រភេទថ្មីចំនួនពីរដែលមានអាយុកាលប្រើប្រាស់បានកាន់តែយូរ និងផ្ដល់នូវចម្ងាយចាប់​ហ្វ្រាំងបានកាន់តែជិត។

ក្រុមហ៊ុនមកពីប្រទេសបារាំងមួយនេះកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដាក់សម្ពោធសំបកកង់ប្រភេទថ្មីពីរបន្ថែមទៀតគឺមានឈ្មោះថាMICHELIN Energy XM2+ និង MICHELIN Pilot Sport 4 SUV ដោយផ្តោតលើអ្នកប្រើប្រាស់ដែលកំពុងស្វែងរកសំបកកង់ដែលមានគុណភាពខ្ពស់ សុវត្ថិភាពខ្ពស់ និងអាយុកាលប្រើប្រាស់បានយូរ។ ជាមួយនឹងសមាសធាតុសុីលីកាថ្មី ដែលជួយឲ្យសំបកកង់ទាំងពីរផ្តល់នូវចម្ងាយហ្វ្រាំងជិតជាងមុន ការខាំជាប់នឹងផ្លូវកាន់តែល្អ និងរត់បានចម្ងាយកាន់តែឆ្ងាយ។

លោក ម៉េង រិទ្ធិពល ប្រធានគ្រប់គ្រងសាជីវកម្មក្រុមហ៊ុន WorldBridge ដែលជាក្រុមហ៊ុនទទួល​ចែកចាយ​ផ្ដាច់មុខនៅកម្ពុជាលើសំបកកង់រថយន្ត MICHELIN លើកឡើងក្នុងពិធីសម្ពោធនោះថាសំបកកង់រថយន្ត MICHELIN Energy XM2+ ជួយកាត់បន្ថយគំលាតនៃការអូសក្នុងពេលចាប់ហ្វ្រាំង ឲ្យស៊ីល្អនៅលើស្ថានភាពផ្លូវសើម ត្រឹម១,៥ ម៉ែត្រ ប៉ុនណោះនៅពេលសំបកនៅថ្មី និង២,៦ម៉ែត្រនៅពេលសំបកកង់សឹក បើប្រៀបធៀបទៅនឹងកម្រិតមធ្យមរបស់ក្រុមហ៊ុនផលិតសំបកកង់រថយន្តប្រណីតដទៃផ្សេងៗទៀតនៅក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោងដូចគ្នា។ លោកបន្តថាសំបកកង់រថយន្តនេះប្រើប្រាស់បានកាន់តែយូរជាងមុន២៥ភាគរយផងដែរបើធៀបនឹងអាយុកាលប្រើប្រាស់គិតជាមធ្យមនៃសំបកកង់ប្រណីតរបស់គូប្រកួតប្រជែង។

(លោក ម៉េង រិទ្ធិពល ប្រធានគ្រប់គ្រងសាជីវកម្មក្រុមហ៊ុន WorldBridge ដែលជាក្រុមហ៊ុនទទួល​ចែកចាយ​ផ្ដាច់មុខនៅកម្ពុជាលើសំបកកង់រថយន្ត MICHELIN )

ចំណែកលោក Tim Mitchell ប្រធានការិយាល័យប្រចំានៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន MICHELIN បានបង្ហើបបឱ្យដឹងថា៖ «សំបកកង់រថយន្ត MICHELIN Energy XM2+បានបង្កើន​គុណភាព និងបច្ចេកវិទ្យាលើសសំបកកង់ជំនាន់មុន គឺ MICHELIN Energy XM2 ដែលជាសំបកកង់ឈានមុខគេនៅលើទីផ្សារធំរយៈពេល ៨ ឆ្នាំជាប់ៗគ្នានៅក្នុងទិដ្ឋភាពខុសៗគ្នាសំបកកង់​នេះផលិតឡើងសម្រាប់ការប្រើប្រាស់យូរអង្វែង។ មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាព “ថាមពលនៃការចាប់ហ្រ្វំាងលឿនដូចរន្ទះ” របស់សំបកកង់នេះ គឺរក្សាគុណភាពសំបកកង់ក្នុងកម្រិតមួយខ្ពស់ផងដែរ ទោះបីជាបន្ទាប់ពីវាត្រូវបានប្រើប្រាស់អស់រយៈពេលជាយូរហើយក៏ដោយ។ តាមរយៈយុទ្ធនាការផ្សព្វផ្សាយ សំបកកង់រថយន្ត MICHELIN Energy XM2+ គឺប្រៀបបានដូចជាថាមពលពិសេសក្នុងការ “បញ្ឈប់រថយន្តភ្លាមៗប្រកបដោយសុវត្ថិភាព” ពោលគឺផ្ដសុវត្ថិភាព​ដល់អ្នកប្រើប្រាស់ និងទំនុកចិត្តក្នុងការបើកបរគ្រប់ពេលវេលា»។

(លោក Tim Mitchell (ខាងឆ្វេង)ប្រធានការិយាល័យប្រចំានៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន MICHELIN)

ចំណែកសំបកកង់រថយន្តប្រភេទ MICHELIN Pilot Sport 4 SUV នៅក្នុងអំឡុងពេលធ្វើតេស្តសំបកកង់ ដោយក្រុមហ៊ុនឯករាជ្យ TÜV SÜD នៅក្នុងប្រទេសអាល្លឺម៉ង់ សំបកកង់រថយន្តនេះ បានយកឈ្នះលើដៃគូប្រកួតប្រជែងរបស់ខ្លួនទាំងប្រាំមួយក្រុមហ៊ុនធំៗ នៅក្នុងការធ្វើតេស្តសមត្ថភាពសំខាន់ៗដូចជាលើ ការចាប់ហ្វ្រាំងនៅលើផ្លូវស្ងួត និងសើម។ ចំពោះការចាប់ហ្វ្រាំងលើផ្លូវស្ងួត សំបកកង់នេះចាប់ហ្វ្រាំងបានជិតជាងគូប្រកួតប្រជែងចំងាយ ១,៨ ម៉ែត្រ និង៣,១៥ ម៉ែត្រនៅលើផ្លូវសើម ពេលសំបកកង់នៅថ្មី ហើយនៅពេលសំបកកង់សឹករិល ប្រវែងចាប់ហ្វ្រាំងនៃសំបកកង់ Michelin Pilot Sport 4 SUV គឺ៥,២ ម៉ែត្រជិតជាងគេដដែល បើប្រៀបធៀបទៅនឹងគូប្រកួតប្រជែងផ្សេងទៀត។

ចំពោះសមត្ថភាពបើកបរ និងភាពខាំជាប់និងផ្លូវនៅលើស្ថានភាពផ្លូវសើម ត្រូវបានធ្វើតេស្តនៅលើផ្លូវរង្វង់សើមប្រវែង១០៥០ម៉ែត្រ សំបកកង់រថយន្ត Michelin Pilot Sport 4 SUV គឺលឿនជាងល្បឿនគូប្រកួតប្រជែង២,៨៨ វិនាទី ហើយសម្រាប់អាយុកាលនៃការប្រើប្រាស់វិញ សំបកកង់ Michelin Pilot Sport 4 SUV អាចប្រើប្រាស់បានវែងជាងអាយុកាលរបស់គូប្រកួតប្រជែងរហូតដល់៩ ១០០ គីឡូម៉ែត្រ ។

លោក Tim Mitchell មានប្រសាសន៍ក្នុងពិធីសម្ពោធនោះថា៖ «សំបកកង់ម៉ាកថ្មី Pilot Sport 4 SUV គឺត្រូវបានផលិតឡើងជាមួយនិងបច្ចេកវិទ្យាដ៏អស្ចារ្យ និងទំនើបបំផុតរបស់ក្រុមហ៊ុនមីឆែលីន (Michelin) ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាសំបកកង់រថយន្តនេះ ផលិតឡើងសមស្របតាមកម្រិតស្តង់ដារគុណភាពខ្ពស់បំផុត និងជាសំបកកង់ដ៏លេចធ្លោរលំដាប់ថ្នាក់លេខមួយនៅក្នុងចំណោមនៃសំបកកង់ប្រភេទនេះ»។

គួរបញ្ជាក់ថាក្រុមហ៊ុនមីឆែលីន (Michelin) ជាក្រុមហ៊ុនផលិតសំបកកង់ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក មកពីប្រទេសបារាំងហើយថ្មីៗនេះបានធ្វើការសម្ពោធសំបកកង់រថយន្តម៉ាកថ្មីគឺ MICHELIN Energy XM2+ និង MICHELIN Pilot Sport 4 SUV ដោយផ្តោតលើអ្នកប្រើប្រាស់ដែលកំពុងស្វែងរកសំបកកង់ដែលមានគុណភាពខ្ពស់ សុវត្ថិភាពខ្ពស់ និងអាយុកាលប្រើប្រាស់បានយូរ។ ជាមួយនឹងសមាសធាតុស៊ីលីកាថ្មី ដែលជួយអោយសំបកកង់ទាំងពីរផ្តល់នូវចម្ងាយ​ហ្វ្រាំងជិតជាងមុន ការខាំជាប់និងផ្លូវកាន់តែល្អ និងរត់បានចម្ងាយកាន់តែឆ្ងាយ។ សំបកកង់ Michelin ត្រូវបានរចនាឡើងដើម្បីរក្សាផ្តល់នូវគុណភាព សុវត្ថិភាព និងសមត្ថភាពខ្ពស់ សូម្បីតែនៅពេលដែលសំបកកង់សឹកក៏ដោយ។

ក្នុងឱកាសនេះដែរក្រុមហ៊ុនក៏មានការផ្តល់ជូនពិសេសផងដែរ នៅក្នុងកម្មវិធីសម្ពោធផលិតផលថ្មីនេះ រាល់ការទិញសំបកកង់ចំនួនបួនគ្រាប់ នៃម៉ូឌែលថ្មីទាំងពីរនិងទទួលបានម៉ាស៊ីនបូមខ្យល់ដែលមានគុណភាពខ្ពស់ពី Michelin មួយភ្លាម។

សូមជំរាមថាMichelin និង BFGoodrich នាំចូលផ្តាប់មុខដោយ WorldBridge Trading Co., Ltd.។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.michelin.com.kh

អត្ថបទ៖ Sponsored

មតិយោបល់
អត្ថបទពេញនិយម