• 2019-12-04 03:46:57
  • ចរាចរណ៍

រាជធានីភ្នំពេញ និង​ខេត្ត​ពីរទៀត​មាន​ចំនួន​អ្នក​ស្លាប់ដោយគ្រោះ​ថ្នាក់ចរាចរណ៍​ច្រើនជាងគេ​

  • 2019-12-04 03:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​ដឹងថា​តិ​ត្រឹម​ ១០​ខែ​ក្នុង​ឆ្នាំ​២០១៩នេះ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​ចំនួន៣ ៤៥៣ លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៦៥៦នាក់ និងរបួសចំនួន ៥ ២១២នាក់ ក្នុង​នោះ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​កណ្ដាល​មានចំនួន​អ្នកស្លាប់ច្រើនជាង​គេ​។

(រូបភាព៖ គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​)

គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ខ្លួន​នាព្រឹក​នេះថា​បើ​គិត​តាមចំនួន​នេះ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់ចរាចរណ៍​ក្នុង​មួយ​ថ្ងៃមានចំនួន​៥,៥​នាក់ និង​អ្នក​របួស​ចំនួន​១៧​នាក់​ក្នុង​មួយ​ថ្ងៃ​។ រាជធានី​ភ្នំពេញក្នុង​រយៈពេល​១០ខែ​នេះ​មាន​អ្នក​ស្លាប់​ដោយគ្រោះ​ថ្នាក់ចរាចរណ៍ចំនួន​ ២៧៤នាក់ ខេត្តព្រះសីហនុចំនួន ១២៨នាក់ និងខេត្តកណ្តាលចំនួន ១២៦នាក់

ប្រ​ភព​បញ្ជាក់ថា៖ «មូលហេតុនៃគ្រោះ​ថ្នាក់​បណ្តាលមកពី​ការបើកបរលើសល្បឿនកំណត់៣៤ភាគ​រយ មិនគោរពសិទ្ធិ ២៥ភាគរយ មិនប្រកាន់ស្តាំ ១២ភាគរយ វ៉ាជែង ១០ភាគរយ បត់ ១០ភាគរយ​ ស្រវឹង ៥ភាគរយ​ កត្តាយានយន្ត ៣ភាគរយ​ និងងងុយ ១ភាគរយ​»៕

អត្ថបទ៖ ជំនោរ

មតិយោបល់