• 2019-12-12 09:04:45
  • សេដ្ឋកិច្ច

ភ្ញៀវរាប់រយនាក់មកជួបជុំគ្នា បង្ហាញការចាប់អារម្មណ៍ គម្រោង "សៀមរាបខាងកើត"

  • 2019-12-12 09:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អឺបេនលីវីងសូលូសិន ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាននិងតំបន់ពាណិជ្ជកម្ម បានរួមសហការជាមួយក្រុមហ៊ុនភ័ញធើប្រផឹធី រីកចម្រើនផ្នែកវិស័យអចលនទ្រព្យ បានប្រារព្ធពិធីជួបជុំភ្ញៀវកិត្តិយស ធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ និងផ្តល់ជូនពិសេសលើការលក់គម្រោងបុរីភូមិបាគង។

កម្មវិធីនេះខាងលើ​នេះប្រព្រឹត្តទៅ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ក្រោមការចូលរូមពីភ្ញៀវកិត្តិយសជាង៣០០នាក់ ដែលភាគច្រើនជាភ្ញៀវដែលចាប់អារម្មណ៍ធ្វើការកក់ផ្ទះរួចរាល់លើបុរីភូមិបាគង និងចង់ស្វែងយល់បន្ថែមពីការអភិវឌ្ឍន៍ទីក្រុងរណបថ្មីជុំវិញតំបន់នោះតាមបណ្តោយផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប។

យោងតាមការមើលឃើញពីចលនាឆ្ពោះទៅកាន់ទិសខាងកើតនៃខេត្តសៀមរាប ក្រុមហ៊ុនអឺបេនលីវីងសូលូសិន បាននឹងកំពុងអភិវឌ្ឍទីក្រុងរណបថ្មីដែលមានផ្ទៃដីរហូតដល់២១៥ហិកតាឈ្មោះថា“សៀមរាបខាងកើត” មានទីតាំងស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយប្រមាណ ១០នាទីពីក្រុង និង ៥នាទីពីបុរីរដ្ឋបាល។ ដំណាក់កាលអភិវឌ្ឍផ្តោតលើការបង្កើតតំបន់ទេសចរណ៍បន្ថែមនិងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឡើងវិញដោយកែប្រែក្រុងសៀមរាបទៅជាក្រុងដែលគួរអោយចង់រស់នៅបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដើម្បីការអភិវឌ្ឍន៍ប្រកប ដោយនិររន្តរភាព ក្រុមហ៊ុនសម្រេចធ្វើវឌ្ឍកម្មលើកត្តា៤យ៉ាង គឺ៖

  • ១. វិស័យធុរកិច្ចក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ

  • ២. ពង្រីកវិស័យទេសចរណ៍បន្ថែម លើសពីតំបន់គយគន់ប្រាសាទ

  • ៣. វិស័យអប់រំអន្តរជាតិ

  • ៤. បង្កើតឲ្យមាននូវការរស់នៅបែបសហគមន៍ទំនើប និងព័ទ្ធជុំវិញដោយធម្មជាតិបៃតង

ជាក់ស្តែងគម្រោងបុរីភូមិបាគង ជាសមិទ្ធផលផ្តួចផ្តើមមួយក្នុងចំណោមវឌ្ឍកម្មទាំង៤ក្នុងទឹកដី “សៀមរាបខាងកើត” ដោយអតិថិជនជាច្រើនមានការកោតសរសើរយ៉ាងខ្លាំង ទៅលើប្លង់មេគម្រោងដែលកែច្នៃផ្ទៃដី ៤.៧ហិកតា ទៅជាកន្លែងប្រមូលផ្តុំការរស់នៅបែបសហគមន៍ដែលពុំធ្លាប់មានពីមុនមក។

គោលការណ៍មិនអនុញ្ញាត្តិយានជំនិះបើកបរឆ្លងកាត់ និងជំនួសដោយការដើរថ្មើរជើងត្រូវបានអនុវត្តសម្រាប់អ្នករស់នៅក្នុងតំបន់ភូមិបាគង។ គម្រោងនេះត្រូវបានគេអោយតម្លៃខ្ពស់លើការរៀបចំប្រដូចនឹងទីក្រុងថ្មីដោយរស់នៅអមជាមួយបរិយាកាសអំណោយផលពីធម្មជាតិ ទេសភាពភ្នំដែលមិនឆ្ងាយពីក្រុង បណ្តុំនៃសួនច្បារ២ហិកតា សាលារៀន ផ្សារ ចំណតយានយន្តរួម និងស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ក្នុងខេត្តសៀមរាប។

លោក ងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុនភ័ញធើប្រផឹធីមានប្រសាសន៍ថា “គម្រោងអភិវឌ្ឍន៍ទីក្រុងថ្មីក្នុងតំបន់សៀមរាបខាងកើត ពិតជាមានលទ្ធភាពនិងសក្ដានុភាពខ្ពស់ដោយដំណាក់កាលទីមួយ ក្រុមហ៊ុនមានទុនវិនិយោគជាង៣៥លានដុល្លារ និងការអនុវត្តផែនការទាំងស្រុងក្រោមក្រុមរចនាប្លង់ទីក្រុង Gehl មកពីប្រទេសដាណឺម៉ាក ដែលជាក្រុមសិក្សា Master Plan ទីក្រុងដ៏ល្បីឈ្មោះទូទាំងពិភពលោក។

លោក Esben Neander Kristensen នាយកគ្រប់គ្រងក្រុមហ៊ុនស្ថាបតយ្យកម្ម Gehl បានបង្ហាញអំពីការគូរប្លង់ “សៀមរាបខាងកើត” ទាំងមូលដោយសិក្សាពីតំណរភ្ជាប់លក្ខណៈរស់នៅ ប្រជាជនក្នុងទីក្រុងទៅនឹងតំបន់ប្រាសាទបេតិកភ័ណ្ឌពិភពលោកដ៏អស្ចារ្យបំផុត។ លោក ថូនី សុជាតិ សក្តិស៊ុនលី ប្រធានគ្រប់គ្រងគម្រោងបុរី ភូមិបាគងក៏បានលើកឡើងថា “សៀមរាបខាងកើត នឹងផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់អតិថិជនដែលទិញលើគម្រោងបុរីភូមិបាគង ទាំងនេះជាការបោះជំហានវិនិយាគដ៏ត្រឹមត្រូវបំផុតលើវិស័យអចលនទ្រព្យទាំងភាពច្នៃប្រឌិត គុណភាពសំណង់ ក៏ដូចជាលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ៕”

អត្ថបទ៖ វិបុត្រ

មតិយោបល់
អត្ថបទពេញនិយម