• 2019-12-13 04:45:07
  • សេដ្ឋកិច្ច

មកដល់ហើយៗ!!! ទិញផលិតផល ស៊ុបភើឆេហ្វ បានឆ្ងាញ់មាត់ លេងហ្គេមសប្បាយៗ បានកាដូខប់ៗ

  • 2019-12-13 04:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលបងប្អូនអតិថិនជនបានដឹងរួចមកហើយថា ស៊ុបភើឆេហ្វ មានលក់ផលិតផលអាហារជាច្រើន មានទាំងជាប្រភេទសាច់ស្រស់ និងអាហារចម្អិនញ៉ាំភ្លាមៗ ព្រមទាំងអាហារសម្រន់ជាដើម។ ពេលនេះស៊ុបភើឆេហ្វ មានកម្មវិធីប្រូម៉ូសិនពិសេសចុះលក់នៅតាមទីផ្សារនានាក្នុងប្រទេសកម្ពុជា សម្រាប់អតិថិជនដែលតែងតែនិយមទិញរាល់ផលិតផលពីស៊ុបភើឆេហ្វ ។ ក្នុងនោះបងប្អូនអាចទិញអាហារជាច្រើនប្រភេទដូចជា ប្រហិត សាច់ក្រក ហតដត និង ប៉ាត់តេក្នុងតម្លៃសមរម្យ គុណភាពល្អ និងអាចភ្លក់អាហារ ដែលចំអិនដោយផលិតរបស់យើងខ្មុំផងដែរ ។

លើសពីនេះ បើអញ្ជើញទៅទិញផលិតផល ស៊ុបភើឆេហ្វ ចាប់ពី ២ គីឡូក្រាមឡើងទៅ ពីក្នុងស្តង់ «ស៊ុបភើឆេហ្វ ស៊ុបភើឆ្ងាញ់» ដែលក្រុមការងារបានចុះនឹងមានឱកាសបង្វិលកង ឈ្នះរង្វាន់ជាច្រើនប្រភេទដូចជា ៖ ចានស្រាក់, ចាន, ស្លាបព្រា, សម, ផលិតផលស៊ុបភើឆេហ្វ និងអាវយឺតដ៏ស្រស់ស្អាត ។

ដើម្បីកុំឱ្យខកខានឱកាសប្រូម៉ូសិនដ៏ពិសេសនេះ សូមកុំភ្លេចណា អញ្ជើញមកកាន់ស្តង់ «ស៊ុបភើឆេហ្វ ស៊ុបភើឆ្ងាញ់» តាមការបរិច្ឆេទរបស់ផ្សារនិមួយៗដូចខាងក្រោម ៖

  • ផ្សារសាមគ្គី ខេត្តកំពត ចាប់ពីថ្ងៃទី ២៨ ទៅដល់ថ្ងៃទី ២៩ខែវិច្ឆិកា
  • ផ្សារដូនកែវ ខេត្តតាកែវ ចាប់ថ្ងៃទី ៣០ ដល់ថ្ងៃទី ០១ ខែធ្នូ
  • ផ្សារមេមត់ ខេត្តត្បូងឃ្មុំ ចាប់ថ្ងៃទី ០៤ ដល់ថ្ងៃទី ០៥ ខែធ្នូ
  • ផ្សារបឹងកុក ខេត្តកំពង់ចាម ចាប់ថ្ងៃទី ០៦ ដល់ថ្ងៃទី ០៧ ខែធ្នូ
  • ផ្សារចាស់ ខេត្តកំពង់ធំ ចាប់ថ្ងៃទី ០៨ ដល់ថ្ងៃទី ០៩ ខែធ្នូ
  • ផ្សារលើ ខេត្តសៀមរាប ចាប់ថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ
  • ផ្សារគៀក ក្រុងប៉ោយប៉ែតចាប់ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែធ្នូ
  • ផ្សារថ្មី ខេត្តពោធិ៍សាត់ ចាប់ថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែធ្នូ
  • និង ទីតាំងចុងក្រោយគេនៅផ្សារ ឧត្ដុង ខេត្តកំពង់ឆ្នាំង ចាប់ថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែធ្នូ ។

ដូច្នេះសូមបងប្អូនអតិថិជនអញ្ជើញទៅកាន់ផ្សារដែលស្ថិតនៅក្នុងខេត្តរបស់ខ្លួន ហើយស្វែងរកស្តង់ «ស៊ុបភើឆេហ្វ ស៊ុបភើឆ្ងាញ់» ដើម្បីរកទិញផលិតផលដែលជាតម្រូវការរបស់បងប្អូន មានរសជាតិឆ្ងាញ់ គុណភាពល្អមិនប៉ះពាល់ដល់សុខភាព តម្លៃសមរម្យ ។ អ្វីដែលពិសេសបំផុតនោះ គឺទទួលបាននូវរង្វាន់ជាច្រើន ប្រសិនបងប្អូនទិញចាប់ពី ២គីឡូក្រាមឡើងទៅ ។

ស៊ុបភើឆេហ្វ គឺផលិតផលរបស់ក្រុមហ៊ុន CP Cambodia ដែលជាក្រុមហ៊ុនមួយក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុន ចារើនភោគផាន់អាហារចំកាត់ និងអាហារ (CPF)ដែលឈានមុខគេផ្នែកកសិឧស្សាហកម្ម និងចំណីអាហារដែលដំណើរការអាជីវកម្មជាលក្ខណៈបែបបណ្តាញបែកមែកសាខា និង បានដំណើរការអាជីវកម្មនៅ ១៦ ប្រទេសជុំវិញពិភពលោក ។ ក្នុងនោះមានការនាំចេញពីប្រទេសថៃ ទៅកាន់ប្រទេសផ្សេងៗជាង ៣០ ប្រទេសសម្រាប់ផ្គត់ផ្គង់ដល់អ្នកបរិភោគជាង ៤ ពាន់លាននាក់ជុំវិញពិភពលោក ៕

មតិយោបល់