• 2019-12-13 07:21:02
  • សេដ្ឋកិច្ច

Urban Village គម្រោងខុនដូដំបូងគេនៅកម្ពុជាឈ្នះពានរង្វាន់«ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ី

  • 2019-12-13 07:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គឺជាឆ្នាំដ៏រំភើបសម្រាប់ក្រុមហ៊ុន Urban Hub (ខេមបូឌា) ខូអិលធីឌី ជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូដែលទទួលបានសមិទ្ធិផលដ៏អស្ទារ្យ ខណៈជិតបញ្ចប់ឆ្នាំ២០១៩នេះ។ ក្រមហ៊ុនទទួលបានពានរង្វាន់ជាច្រើនទាំងនៅក្នុងប្រទេស និងក្រៅ ប្រទេស សម្រាប់គម្រោងអភិវឌ្ឍខុនដូ ប្រណីត និងមានតំលៃសមរម្យ និងការរួមបញ្ចូលភាពច្នៃប្រឌិតខ្ពស់ដល់គម្រោងរបស់ខ្លួន។

ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូនេះទទួល បានពានរង្វាន់ចំនួន៦ នៅក្នុងឆ្នាំនេះ សម្រាប់គម្រោងខុនដូ Urban Village ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។

Urban Village បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍខុនដូល្អបំផុត» នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យ Property Guru Asia Property Awards កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅក្នុងទីក្រុងបាងកក។

«ជាការពិតណាស់ វាជាការទទួល ស្គាល់ក្រុមហ៊ុនរបស់យើង។ យើងគឺជាក្រុមហ៊ុនអភិវឌ្ឍន៍ ដំបូងគេនៅកម្ពុជាដែលបានឈ្នះពានរង្វាន់នេះ។ មានអ្នកចូលរួមប្រកួតប្រជែងជាច្រើនហើយភាគច្រើនគឺជាក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ»។

នាយកប្រតិបត្តិក្រុមហ៊ុន Urban Hub លោកស្រី Catherine Chan មានប្រសាសន៍ថា៖«ពានរង្វាន់នេះត្រូវបានត្រួតពិនិត្យដោយ BDO ដែលជាក្រុមហ៊ុនសវនកម្មអន្តរជាតិដ៏ល្បីល្បាញ។ វាជាវេទិកាដែលមានភាពសុក្រឹត និងត្រូវមានការទទួលស្គាល់។ ប្រាកដណាស់អតិថិជនរបស់យើងនឹងកាន់តែមានទំនុកចិត្តលើគម្រោងរបស់យើង ពីព្រោះគម្រោងយើងមានការទទួលស្គាល់ពីអន្តរជាតិ»។

កាលពីដើមខែឧសភាក្នុងឆ្នាំនេះ Urban Village បានទទួលពានរង្វាន់ចំនួន៥ផ្សេងៗគ្នា នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យ Property Guru Cambodia Property Awards ប្រចាំឆ្នាំ លើកទី៤ ក្នុងនោះមានពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍខុនដូល្អបំផុត (ខេមបូឌា) ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូល្អបំផុត (ភ្នំពេញ) ពានរង្វាន់ ខុនដូដែលមានការរចនា និងស្ថាបត្យកម្មល្អបំផុត និងពាន​រង្វាន់​ខុនដូដែលមានការរចនាផ្ទៃខាងក្នុងល្អបំផុត។

គម្រោងដ៏ពេញនិយមរបស់ក្រុមហ៊ុន គឺអគារខុនដូកម្ពស់១៩ជាន់ ដែលមានការរចនាសោភ័ណភាពលក្ខណៈខ្មែរ មានសួនច្បារ មានទេសភាពស្រស់បំព្រង រួមនឹងការបំពាក់នូវបរិក្ខារដ៏សម្បូរបែប ដែលធ្វើឲ្យខុនដូនេះកាន់តែស្រស់បំព្រងទ្វេឡើង។

គម្រោងខុនដូ Urban Village មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សម្តេច ហ៊ុន សែន ជាតំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានចម្ងាយជិតទីក្រុងដ៏រស់រវើក។

ក្រុមហ៊ុនអភិវឌ្ឍន៍នេះបានបញ្ចប់គម្រោង Urban Loft ដែលមានអគារកម្ពស់២០ជាន់ មាន២អគារ ហើយ Urban Village ដំណាក់កាលទី១ បានត្រៀមរួចរាល់សម្រាប់ប្រគល់ជូនអតិថិជននៅខែមីនាឆ្នាំក្រោយ។

ដូច្នេះតើអ្វីជាអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់ Urban Village ? អ្នកស្រី Chan ពន្យល់ថា៖«យើងឲ្យតម្លៃខ្ពស់ចំពោះការកសាងសហគមន៍ ហើយយើងចង់ឲ្យអតិថិជនរបស់យើងមានបទពិសោធដ៏ល្អនៅពេលរស់នៅទីនេះ។ ដូច្នេះហើយពាក្យស្លោករបស់យើងគឺ«រស់នៅ ធ្វើការ និងកម្សាន្ត» ហើយយើងចំណាយពេលវេលាយ៉ាងច្រើនក្នុងការរចនា ស្ថាបត្យកម្ម និងប្លង់នៃគម្រោងរបស់យើង»។

អ្នកស្រី Chan បន្ថែមថា៖«យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ យើងផ្តល់ភាពរីករាយដ៏វិជ្ជមានដល់មនុស្សគ្រប់គ្នា ហើយខ្ញុំគិតថាវាក៏ជាទឹកចិត្តរបស់យើងផងដែរក្នុងការជួយដល់ប្រទេសជាតិ ប្រជាជន និងអ្នកប្រើប្រាស់។ យើងផ្តោតលើការលើកកម្ពស់ការរស់នៅ និងលក្ខខណ្ឌរស់នៅរបស់ប្រជាជន។ វាមិនមែនគ្រាន់តែជាការសាងសង់ខុនដូប៉ុណ្ណោះទេ»។

នៅជាប់នឹងគម្រោងខុនដូ Urban Village នោះដែរ គឺមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលមានហាងលក់ទំនិញ កន្លែងលេងហ្គេម កន្លែងធ្វើការរួម ដែលព័ទ្ធជុំវិញដោយសួនច្បារពណ៌បៃតងខៀវស្រងាត់ និងមានផ្លូវដើរសម្រាប់អ្នករស់នៅផងដែរ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺប្លុកមួយ ក្នុងគម្រោង២ ត្រូវបានលក់អស់តែក្នុងរយៈពេល១ខែប៉ុណ្ណោះ បន្ទាប់ពីបើកសម្ពោធ។ ឥឡូវ ប្លុក G កំពុងបើកលក់។

អ្នកស្រីបន្ថែមថា៖«ប្រជាជនមានជំនឿចិត្តខ្លាំង លើគម្រោងរបស់យើង ចាប់ តាំងពីយើងត្រូវបានទទួលស្គាល់ដោយ Asia Property Guru Awards ដែលផ្តល់ពានរង្វាន់ទាំងក្នុងប្រទេស រហូតដល់ពានរង្វាន់លំដាប់អាស៊ី។ ហើយអតិថិជនរបស់យើង បានមើលឃើញពីរបៀបដែលយើងកសាងសហគមន៍របស់យើង និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបរីករាយទាំងអស់ដែលយើងបានធ្វើ និងអភិវឌ្ឍន៍»។

អ្នកស្រីបន្តថា៖«យើងផ្តោតលើអតិថិជនភាគច្រើនបំផុតដែលចាប់អារម្មណ៍ទិញខុនដូ ទាំងចាស់ និងក្មេង។ យើងផ្តល់កម្ចីចំនួន ៧៥ ភាគរយ រហូតដល់២៥ឆ្នាំ»៕

ប្រាក់ មុន្នីឧត្តម៖ យើងមានក្តីសុបិនដូចគ្នា

កីឡាករបាល់ទាត់កម្ពុជា លោក ប្រាក់ មុន្នីឧត្តម មានគន្លឹះសំខាន់ៗសម្រាប់អ្នកចង់ទិញ លំនៅឋាន។ លោក ឧត្តម ដែលបច្ចុប្បន្នជា«ទូតសុច្ឆន្ទៈ»របស់ក្រុមហ៊ុន Urban Village Hub (Cambodia) Co. Ltd. ថ្លែងថា ក្រុមហ៊ុនអភិវឌ្ឍន៍បានដើរលើទិសដៅដ៏ត្រឹមត្រូវក្នុងការកសាងលំនៅឋានទំនើបនៅកម្ពុជា។

លោកលើកឡើងថា៖«ជាមួយ នឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស តម្រូវការលំនៅឋានដែលមានគុណភាពខ្ពស់ក៏មានការ កើនឡើងផងដែរនៅក្នុងទីក្រុង កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំមិនទាន់ឃើញប្រជាជនកម្ពុជាចាប់អារម្មណ៍លំនៅឋានទំនើបច្រើននៅឡើយទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំបានកត់សម្គាល់ឃើញថាមានការផ្លាស់ប្តូរច្រើន គឺពួកគេមានតម្រូវការលំនៅឋានបែបនេះកាន់តែច្រើន។ ប្រជាជនចូលចិត្តរស់នៅក្នុងខុនដូ ពីព្រោះវាមានទីតាំងស្ថិនៅក្នុងទីក្រុង ដែលនៅមិនឆ្ងាយពីកន្លែងធ្វើការរបស់ពួកគេ»។

លោកឧត្តម ថ្លែងបន្តថា៖«ខ្ញុំជឿជាក់លើគម្រោង Urban Village ពីព្រោះវាជាគម្រោងអភិវឌ្ឍន៍ដ៏ អស្ចារ្យ ជាមួយនឹងតម្លៃសមរម្យមានទីតាំងល្អ និងទទួលបានពានរង្វាន់ចំនួន៦ Urban Village ផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់។ ខ្ញុំរកមិនឃើញមូលហេតុដែលអតិថិជនមិនគួរទិញនោះទេ»។

បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍នេះកំពុងអភិវឌ្ឍគម្រោងខុនដូ Urban Village ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សម្តេច ហ៊ុន សែន ហើយដំណាក់កាលទី២ គ្រោងនឹងបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២២។

ដោយពិពណ៌នា Urban Village ថាជា«គម្រោងប្រកបដោយភាពច្នៃប្រឌិត»នោះ លោកឧត្តម បានថ្លែងថា ក្រុមហ៊ុនសមនឹងទទួលបានពានរង្វាន់ដែលខ្លួនឈ្នះនៅក្នុងឆ្នាំនេះ ពីព្រោះវាបានបង្ហាញអំពីសមត្ថភាពរបស់ខ្លួនក្នុងការសាងសង់ខុនដូ។

«ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះសមិទ្ធិផលរបស់ Urban Village ។ ការទទួលស្គាល់នេះមិនមែនសម្រាប់តែគម្រោងនេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសជាតិរបស់យើងផងដែរ ពីព្រោះវាជាគម្រោងដំបូងគេបង្អស់នៅកម្ពុជាដែលទទួលបានពានរង្វាន់នេះ»។

លោកបន្ថែមថា៖«ខ្ញុំដឹងថា Urban Village គឺជាក្រុមហ៊ុនមួយដែលមានក្តីសុបិនហើយសម្រាប់ខ្ញុំក្នុងនាមជាកីឡាករម្នាក់ខ្ញុំក៏មានក្តីសុបិន្តដែរ។ ដូច្នេះប្រសិនបើយើងសហការគ្នា យើងនឹងទទួលជោគជ័យ ហើយខ្ញុំពិតជារីករាយក្នុងការធ្វើជាទូតសុច្ឆន្ទៈ របស់ Urban Village»។

Urban Village បានឈ្នះពាន-រង្វាន់«គម្រោងអភិវឌ្ឍខុនដូល្អបំផុត» ក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យ Property Guru Asia Property Awards លើកទី១៤ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងបាងកក។ Urban Village មិនគ្រាន់តែផ្តោតលើការអភិវឌ្ឍខុនដូប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងលើកកម្ពស់របៀបរស់នៅដោយសុខមាលភាពផងដែរតាមរយៈបាល់ទាត់។

ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមព្រះខ័នរាជស្វាយរៀងរបស់ប្រាក់ មុន្នីឧត្តម និងក្រុមបាល់ទាត់ China Macau MUST CPK នឹងត្រូវធ្វើឡើងនៅទីលាន របស់ក្រុមហ៊ុនអភិវឌ្ឍន៍នេះតែម្តង គឺនៅថ្ងៃទី ២៨-២៩ ខែធ្នូ៕

អត្ថបទ៖ Sponsored

មតិយោបល់