• 2017-09-22 04:56:37
  • ជំនឿ

គួរស្វែងយល់ពី ជំនឿ និង​បម្រាម​តាម​ក្បួន​ហុងស៊ុយ​

  • 2017-09-22 04:56:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​រស់​នៅ​របស់​សង្គម​មនុស្ស​តែង​តែ​មាន​ជំនឿ​ជា​ច្រើន​ពាក់ព័ន្ធ​ហុងស៊ុយ​ និង​ជំនឿ​អ​រូបិយ ដែល​គេ​ជឿថា និង​នាំ​មក​នូវ​​ ភាព​រីក​ចំរើន​ ឫ​ភាព​ភ័យ​ខ្លាច​ និង​មាន​វិបត្តិ​ផ្សេង​ៗ​ផង​ដែរ។

ពេល​ទៅ​សួរ​សុខ​ទុក្ខ​​អ្នក​ជំងឺ​មិន​ត្រូវ​យក ​ផ្លែ​សារី​ ឫផ្កាកូលាប ទៅ​ជូន​ដាច់ខាត​ ព្រោះ​វា​មាន​ន័យ​ថា អ្នក​ជំងឺ​នោះ​នឹង​ត្រូវ​បាត់​បង់​ជីវិត​។ បញ្ញើ ដែល​ល្អ​បំ​ផុត​សម្រាប់​អ្នក​ជំងឺ​ គឺ​សូ​កូឡា ឫ​នំ​មាន​រសជាតិ​ផ្អែម​ផ្សេងៗ តែ​មិន​ត្រូវ​យក​របស់​ ដែល​មាន​ចំនួន​៤​ ​ឡើយ​ ព្រោះ​ភាសាចិន​ពាក្យ​ “៤” (សឺ) ​សំ​លេង​ស្រដៀង​នឹង​ពាក្យ​​ស៊ឺ ដែល​មាន​ន័យ​ថា “ស្លាប់” ។

តាម​ជំ​នឿ ​គឺ​មិន​គួរដាក់​កញ្ចក់ឆ្លុះបែរ​មុខ​មក​រក​គ្រែ​ទេ​ ព្រោះ​បើ​តាម​ចាស់​ពី​ដើម​​មាន​ជំ​នឿ​ថា ការ​ដាក់​កញ្ចក់​ឆ្លុះ​បែរ​មុខ​មក​រក​គ្រែជា​ការ​នាំ​បុគ្គល​ទី​៣​ ឲ្យ​ចូល​មក​រំ​ខាន​កកូរ​កកាយ​ក្នុង​ជីវិត​គូរបស់​អ្នក​ ដែល​គេង​នៅ​លើ​គ្រែ​នោះ​។

បម្រាម​ដ៏​សំ​ខាន់មួយ​ ដែល​ផ្តាំ​តៗ​គ្នា​ពី​មួយ​ជំនាន់ ទៅ​មួយ​ជំ​នាន់​ គឺ​ហាម​ហាល​សម្លៀកបំពាក់ដែល​បោកគក់រួច​ហើយ​ពេល​យប់ និង​ត្រូវ​សាល​សម្លៀកបំពាក់យក​ទៅ​ទុក​នៅ​ពេល​ព្រះ​អាទិត្យ​លិច​ ដែល​ចាស់​ពី​ដើម​មាន​ជំនឿ​ថា បើ​មិនធ្វើ​បែប​នេះ​ ​វិញ្ញាណតែលតោលនឹង​មក​សណ្ឋិត​នៅ​ក្នុង​សម្លៀកបំពាក់ ដែល​ហាល​នោះ​ ហើយ​នឹង​ចូល​មក​​​ខ្លួន​អ្នក​នៅ​ពេល​ដែល​អ្នក​ស្លៀក​សម្លៀក​បំពាក់​នោះ។

ជន​ជាតិចិន​ មិន​ចូល​ចិត្ត​ទុក​សក់​សេះ​ឡើយ​ ព្រោះ​ជឿ​ថា ជា​ការ​រាំង​ស្ទះ​លាភ​សំ​ណាង​នៃ​ភាព​មាន​បាន​។ ជា​ពិសេស​បុរស​ ព្រោះ​គេ​យល់​ថា ថ្ងាស​របស់​បុរស​ជា​ផ្នែក​មួយ​ដែល​នាំ​យក​ភាព​សតិបញ្ញា​ជោគជ័យ​ នឹង​​លាភ​សំណាង​មក​កាន់ជីវិត។

ការ​អង្គុយ​យោកជើងចុះ​ឡើង​ ជា​ការ​ទាត់​មាស​ប្រាក់​ឲ្យ​ចេញ​ឆ្ងាយ​ពី​ខ្លួន​ ហើយ​ប្រសិន​បើ​អ្នក​ធ្វើបែប​នេះ​ រហូត​ទៅ​ជា​ទម្លាប់​នោះ​ គឺ​ជា​មូល​ហេតុ​មួយ​ ដែល​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​ទាំងអស់​​របស់​អ្នក​ហូរចេញ​ពី​អ្នក​។ ដូច្នេះ​អ្នក​គួរតែ​បញ្ឈប់ទម្លាប់នេះ​ចោល​ទៅ​។

គួរចៀស​វាង​ហួច​លេង​ពេល​យប់​ ពេល​អ្នក​កំ​ពុង​ដើរ​លេង​ តាម​ជំនឿ​ចាសៗ​បុរាណ​ ការ​ធ្វើ​បែប​នេះ​ជា​ការ​ទាក់ទាយ​ចំ​ណាប់​អារម្មណ៍របស់​ពពួក​វិញ្ញាណតែ​លតោល​ឲ្យ​ដើរ​តាមអ្នក​ទៅ​ផ្ទះ​ជា​មួយ​។

សិស្ស-និសិត្ស ឫ​អ្នក​ដែល​ត្រៀម​ប្រឡង​ គួរ​ចៀស​វាង​អាន​សៀវ​ភៅ​ក្នុង​បន្ទប់​ទឹក​ និង​មិន​ត្រូវ​បណ្តោយ​​ឲ្យ​អ្នក​ដទែ​ជាន់​សៀវ​ភៅ​របស់​អ្នក​នោះ​ទេ ព្រោះ​ទង្វើ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ថាពល​អាក្រក់កើត​ឡើង​​ក្នុង​ការ​រៀន​សូត្រ​របស់​អ្នក​ ធ្វើ​ឲ្យ​ការ​សិក្សា​មាន​ការ​ចុះ​ខ្សោយ​៕

(​សម្រួល​​ពី​សៀវ​ភៅ​ ជំនឿ និង​ ហ៊ុង​ស៊ុយ)

អត្ថបទ៖ ហេង នាង (CCJ)

មតិយោបល់
អត្ថបទពេញនិយម