• 2018-09-26 03:18:14
  • ព័ត៌មាន

ហួសចិត្ត! សិល្បៈក្រោមទឹកដំបូងបង្អស់ក្នុងលោក ត្រូវកម្ទេចចោលព្រោះហេតុផលមួយ

  • 2018-09-26 03:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​មួយ​ក្រុម បាន​យក​ចប​និង​ឧបករណ៍​ធ្ងន់​ៗ​ជា​ច្រើន​ដើម្បី​កម្ទេចវិចិត្រសាលលិចទឹកដំបូងគេបង្អស់របស់ពិភពលោក​នៅ​កោះ​ម៉ាល់ឌីវ។

វិចិត្រសាល​នេះ ត្រូវ​បាន​បើក​ឡើង​ដំបូង​កាល​ពី​ខែ​កក្កដា​ដែល​មាន​ដាក់​តាំង​រូប​ចម្លាក់​ផ្សេង និង​បង្ហាញ​ខ្លួន​នៅ​ពេល​ទឹក​ស្រក ឬ​បាត់​ទៅ​វិញ​នៅ​ពេល​ទឹក​ឡើង។ ប៉ុន្តែ​ប្រធានាធិបតី​ម៉ាល់ឌីវ​លោក Abdulla Yameen បាន​ចេញ​បញ្ជា​ឲ្យ​កម្ទេច​ចោល​ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា​អ៊ីស្លាម ដែល​មាន​អ្នក​កាន់​ជាង ៣៤​ម៉ឺន​នាក់​ក្នុង​ប្រទេស។ លោក​អះអាង​ថា សិល្បៈ​នេះ​បាន​ប៉ះ​ពាល់​ដល់​បព្វជិត បើ​រូប​ចម្លាក់​ទាំង​នេះ មិន​មាន​និមិត្តសញ្ញា​ឬ​អត្ថន័យ​ណា​មួយ​ទាក់​ទង​នឹង​សាសនា​ក៏​ដោយ។

គួរ​ឲ្យ​ដឹង​ថា ស្នាដៃ​សិល្បៈ​ដ៏​កម្រ​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ Coralarium ត្រូវ​បាន​រចនា​ដោយ​វិចិត្រករ​អង់គ្លេស​ឈ្មោះ Jason DeCaires Taylor ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ជ្រមុជ​ទឹក​ដើម្បី​ទៅ​មើល​ស្នាដៃ​សិល្បៈ​ក្រោម​ទឹក​ដ៏​អស្ចារ្យ​មួយ​នេះ៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម