- 2019-02-12 02:54:24
- ព័ត៌មាន
ត្រូវកែចេញជាបន្ទាន់ រឿងពលរដ្ឋបត់ស្ដាំពេលភ្លើងស្តុបក្រហម ត្រូវឈប់ផាកពិន័យ
- 2019-02-12 02:54:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវកែចេញជាបន្ទាន់ រឿងពលរដ្ឋបត់ស្ដាំពេលភ្លើងស្តុបក្រហម ត្រូវឈប់ផាកពិន័យ
ចន្លោះមិនឃើញ
ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ បានបន្ថែមចំណុចជាច្រើនទៀតទៅលើការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញតាមរយៈការបង្កើតក្រុមអន្តរាគមន៍ពិសេស៣ក្រុម។ ក្រុមអន្តរាគមន៍ពិសេសទាំង៣ក្រុមនេះ មានមុខងារជាច្រើន នៅក្នុងការដោះស្រាយរឿងកកស្ទះនេះ។ ចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍នោះ ឧត្ដមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ត្រូវកែជាបន្ទាន់នៅពេលពលរដ្ឋបត់ស្ដាំទោះភ្លើងស្តុបពណ៌ក្រហមក៏ដោយ ក៏មិនត្រូវផាកពិន័យដែរ។
អគ្គស្នងការរងនគរបាលជាតិ បានចេញគោលការណ៍គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតដូចជា៖
មិនត្រូវផាកពិន័យលើសកំណត់
មិនត្រូវឆ្លើយដាក់កូនចៅពេលមានបញ្ហា
នឹងមានវគ្គបំប៉នវគ្គសិក្សាដល់មន្ត្រីនគរបាលចរាចរណ៍
គួរឲ្យដឹងថា ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រង់មាត្រា១១ ចែងថាភ្លើងសញ្ញាចរាចរណ៍បញ្ចេញពណ៌ក្រហមជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅបន្ទាត់គំនូសពណ៌ស កាត់ទទឹងទ្រូងផ្លូវឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខយាន្តជំននិះនៅខាងស្តាំបំផុតអាចបត់ស្តាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ។ នេះបើតាមមាត្រាដដែល។
ក្នុងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ មាត្រា៨ ចែងថាអ្នកបើកបរល្មើសនឹងភ្លើងសញ្ញាចរាចរណ៍ត្រូវពិនិ័យជាប្រាក់ចំនួន២៥ ០០០រៀលសម្រាប់អ្នកបើកបរម៉ូតូ ឬត្រីចក្រយានយន្ត ៥០ ០០០រៀល សម្រាប់រថយន្តធុនស្រាល និង១សែនរៀលសម្រាប់អ្នកបើករថយន្តធុនធ្ងន់៕
ចុចអានអត្ថបទពាក់ព័ន្ធ៖