• 2019-06-24 01:55:22
  • ព័ត៌មាន

ការងារក្រៅម៉ោង ៦ ប្រភេទ មិនបាច់មានសម្ពាធពីមេ ល្អបំផុតសម្រាប់និស្សិត

  • 2019-06-24 01:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​លើ​ទីផ្សារ​មាន​ច្រើន​ប្រភេទ មាន​ទាំង​ការងារ​ដែល​ផ្ដល់​សម្ពាធ​ខ្លាំង និង​ប្រភេទ​​ការងារ​ដែល​ធ្វើ​ឲ្យ​អ្នក​បម្រើ​ការងារ​រីករាយ​នឹង​ធ្វើ។ ខាង​ក្រោម​នេះ​ជា​ការងារ​ចំនួន ៦ មិន​​មាន​សម្ពាធ​ពី​មេ​កើយ​ ល្អ​សម្រាប់​អ្នក​​ចង់​សិក្សា​បណ្ដើរ ធ្វើ​ការ​បណ្ដើរ ៖​​

១. អ្នក​ដឹក​ជញ្ជូន

ប្រសិន​បើ​មាន​ម៉ូតូ​ជិះ​ស្រាប់ អ្នក​អាច​ប្រើ​ប្រាស់​ម៉ូតូ​របស់​អ្នក ដើម្បី​រក​កម្រៃ​បន្ថែម​នៅ​ក្រៅ​ម៉ោង​សិក្សា ដោយ​អាច​​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ឲ្យ​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ ឬ តាម​ហាង​នានា​ដែល​មាន​ផ្ដល់​សេវា​ដឹក​ជញ្ជូន។​​

២. បង្កើត​វីដេអូ​​បង្ហោះ​លើ YouTube

​មាន​ត្រឹម​ស្មាតហ្វូន​មួយ​គ្រឿង រួម​នឹង​កុំព្យូទ័រ​មួយ អ្នក​អាច​ចាប់​ផ្ដើម​ការ​ផលិត​វីដេអូ​សម្រាប់​បង្ហោះ​លើ YouTube ដោយ​អាច​ផលិត​វីដេអូ​តាម​ចំណង់ចំណូលចិត្ត​​របស់​អ្នក។ ​​ពេល​ដែល​វីដេអូ​​របស់​អ្នក​មាន​ចំនួន​ទស្សនា​ច្រើន នោះ​អាច​បង្កើត​ចំណូល​បាន​យ៉ាង​ងាយ។

៣. ទទួល​ថែទាំ​សត្វ​ចិញ្ចឹម​

អ្នក​ចូល​ចិត្ត​សត្វ​ចិញ្ចឹម​ច្បាស់​ជា​មិន​ចេះ​នឿយ​ហត់​ឡើយ​ សម្រាប់​ការងារ​ទទួល​ថែទាំ​សត្វ​ចិញ្ចឹម​នេះ។ អាច​បាន​លេង​ជា​មួយ​សត្វ​ចិញ្ចឹម​ ហើយ​អាច​រក​ចំណូល​បាន​បន្តិច​បន្តួច នៅ​ពេល​ទំនេរ​ពី​ការ​សិក្សា​ទៀត​ផង។

៤.​ អ្នក​បក​ប្រែ

ការងារ​នេះ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​រៀន​ភាសា​បន្ថែម​ពី​លើ​ភាសា​កំណើត។ មិន​ត្រឹម​តែ​អាច​ជួយ​បង្កើន​​ចំណេះ​ដឹង​ទាក់ទង​នឹង​ភាសា​អន្តរជាតិ ប៉ុន្តែ​ក៏​អាច​ទទួល​បាន​ប្រាក់​កម្រៃ​បន្តិច​បន្តួច​ពី​ការងារ​បក​ប្រែ​ផង​ដែរ។

៥. រត់​ PassApp

ចំណាយ​លុយ​មួយ​កញ្ចប់​ដើម្បី​ទិញ​កង់​បី មក​ប្រើ​ប្រាស់​ គឺ​អាច​ផ្ដល់​ផល​​ប្រយោជន៍​ច្រើន​បំផុត​សម្រាប់​​និស្សិត។ អ្នក​អាច​​យក​កង់​បី​ធ្វើ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ហើយ​អាច​ប្រើ​វា​សម្រាប់​រត់​ PassApp និង​អាច​រួច​ថ្លៃ​ដើម​ទិញ​កង់​បី​បាន​ទៀត​ផង។​​​​

៦. អ្នក​ថត​រូប​

បើ​អ្នក​មាន​ម៉ាស៊ីន​ថត​​រូប​ DSLR មួយ និង​មាន​ចំណេះ​ដឹង​ទាក់ទង​នឹង​ការ​ថត​រូប​បន្តិច​បន្តួច​ដែរ​នោះ អាច​សាក​ល្បង​ធ្វើ​ជា​អ្នក​ថត​រូប​ក្រៅ​ម៉ោង។ អ្នក​អាច​សុំ​ធ្វើ​ជា​ជំនួយ​ការ​របស់​ក្រុម​ថត​ក្នុង​ស្រុក ឬ អាច​ចេញ​ថត​រូប​ដោយ​ខ្លួន​ឯង ដោយ​ឆ្លៀត​ថត​រូប​ឲ្យ​មិត្តភ័ក្ដិ​របស់​ខ្លួន​ក្នុង​កម្មវិធី​ពិសេស​ណា​មួយ​បាន៕​​

អត្ថបទ៖ សុខហេង

មតិយោបល់