• 2019-08-19 04:00:05
  • ព័ត៌មាន

តំណែងនិងចំណូលប្រចាំឆ្នាំរបស់មេដឹកនាំក្រុមហ៊ុនធំដើមកំណើតឥណ្ឌា

  • 2019-08-19 04:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ធំ​ៗ​មិន​តិច​ទេ​ដែល​មាន​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ជា​ជនជាតិ​ឥណ្ឌា។​ ពួកគាត់​ខ្លះ​ល្បីល្បាញ​នឹង​សមត្ថភាព​ខ្ពស់​ និង​ភាព​មាន​បាន​រហូត​ជា​សេដ្ឋី​មាន​ជាង​គេ​នៅ​អង់គ្លេស​ទៀត​ផង​ក៏​មាន។​ នៅ​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​ ពួក​គាត់​កាន់​កាប់​មុខ​តំណែង​ធំ​ៗ​ដែល​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ​ ដែល​រួម​បញ្ចូល​ទាំង​ប្រាក់​ខែ​ ប្រាក់​លើក​ទឹកចិត្ត​ និង​ភាគ​ហ៊ុន។​

បើ​តាម​ទស្សនា​វដ្ដី​ Forbes​ វេបសាយ​ Salary.com​ និង​ Telecomlead​ ខាង​ក្រោម​នេះ​ជា​ថ្នាក់​ដឹក​នាំ​កំពូល​ដែល​មាន​ជាប់​សាច់​ឈាម​ឥណ្ឌា​ និង​ចំណូល​ប្រចាំ​ឆ្នាំ​ ២០១៨​ របស់​ពួក​គាត់ ៖​

១. Satya​ Nadella​

មក​ពី​ក្រុមហ៊ុន​ Microsoft​ មាន​តំណែង​ជា​នាយក​ប្រតិបត្តិ។​ លោក​ចូល​បម្រើ​ការ​នៅ​ក្រុមហ៊ុន​របស់​សេដ្ឋី​លំដាប់​កំពូល​នេះ​ក្នុង​ឆ្នាំ​ ២០១៤​ ចំណូល​ប្រចាំ​ឆ្នាំ​របស់​លោក​ប្រមាណ​ ២៥,៥​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

២. Sundar​ Pichai​

មក​ពី​ក្រុមហ៊ុន​ Google​ កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ។​ លោក​ចូល​បម្រើការ​នៅ​ក្រុមហ៊ុន​យក្ស​នេះ​ក្នុង​ឆ្នាំ​ ២០១៥​ ចំណូល​ប្រចាំ​ឆ្នាំ​របស់​លោក​ប្រមាណ​ ១,៨​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

៣. Ajaypal​ Singh​ Banga​

មក​ពី​ក្រុមហ៊ុន​ Mastercard​ កាន់​កាប់​តំណែង​ជា​នាយក​ប្រតិបត្តិ។​ លោក​ចូល​បម្រើ​ការងារ​តាំង​ពី​ឆ្នាំ​ ២០១០​ មក​ម្ល៉េះ​ ចំណូល​ប្រចាំ​ឆ្នាំ​របស់​លោក​ប្រមាណ​ ២០,២​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

៤. Shantanu​ Narayen​

មក​ពី​ក្រុមហ៊ុន​ Adobe​ មាន​តំណែង​ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ។​ លោក​ចូល​បម្រើ​ការ​តាំង​ពី​ឆ្នាំ ​២០០៧​ មកម្ល៉េះ​ ចំណូល​ប្រចាំ​ឆ្នាំ​របស់​លោក​ប្រមាណ​ ២៨,២​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

៥. Rajeev​ Suri​

មក​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ NOKIA​ ក្ដាប់​តំណែង​ជា​នាយក​ប្រតិបត្តិ។​ លោក​ចូល​បម្រើ​ការ​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ ចំណូល​ប្រចាំ​ឆ្នាំ​របស់​លោក​ប្រមាណ​ ៥,២​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕​

ប្រភព៖ LongTunMan ប្រែ​សម្រួល៖ Sokchea Heng

មតិយោបល់