• 2019-08-19 07:16:28
  • ព័ត៌មាន

សរុប​ដំណើរការ​សំណេរ​ប្រឡង​បាក់ឌុប ព្រឹក​ថ្ងៃទី១

  • 2019-08-19 07:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរការ​សំណេរព្រឹកថ្ងៃទី១ បាន​ប្រព្រឹត្តទៅដោយ​រលូនល្អ មិនមាន​បាតុភាព​មិនប្រក្រតី​ណាមួយកើតឡើង​គួរឲ្យកត់​សម្គាល់​ឡើយ។ ចំណែក​អាកាសធាតុ​ល្អ​ដោយ​មិនមាន​ភ្លៀង​ធ្លាក់ឡើយ​នៅគ្រប់​មណ្ឌល​ប្រឡង​ទូទាំង​ប្រទេស។

នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មាន​ដំណើរការ​ល្អ មានសភាព​ស្ងប់ស្ងាត់ និង​របៀប​រៀបរយល្អ ដោយមាន​ការចិត្តយក​ទុកដាក់ និងទំនួល​ខុសត្រូវ​ខ្ពស់ពី​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស គណៈ​អប្បមាទទូទាំងប្រទេស ជំនួយការ​អប្បមាទ​ទូទាំង​ប្រទេស ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មាការ​កណ្ដាល គណៈកម្មាការ​ត្រួត​ពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយមាន​ការចូលរួម​សហការណ៍​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។

ដោយឡែក​បេក្ខជន បាន​គោរព​បទបញ្ញត្តិ​នៃការប្រឡង​បាន​យ៉ាងល្អ និង​ប្រឹងប្រែង ក្នុងការ​ធ្វើកិច្ចការ​តាម​សមត្ថភាព​រៀងៗខ្លួន ដោយគ្មាន​យក​សំណៅ​ឯកសារ ឬឧបករណ៍​អេឡិច​ត្រូនិក​ ចូលក្នុង​មណ្ឌល​ប្រឡង។ ក្នុងដំណើរការ​សំណេរ​នាព្រឹកថ្ងៃទី១​នេះ មាន ២​មុខវិជ្ជា សម្រាប់​ថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិវិទ្យា និងជីវវិទ្យា) និង​សម្រាប់​ថ្នាក់វិទ្យាសាស្ត្រ​សង្គម (ផែនដី និង​បរិស្ថាន​វិទ្យា និង​ប្រវត្តិវិទ្យា)។

បេក្ខជន​ប្រឡងឆ្នាំ​នេះ មាន​ចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២ មណ្ឌល ចែកជាថ្នាក់​វិទ្យាសាស្ត្រ​មាន​បេក្ខជន​ចំនួន ៤៤៦៩០​នាក់ មាន ៧៥ មណ្ឌល និង​ថ្នាក់វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​ចំនួន ៧២៣៥៣​នាក់ មាន ១២៧ មណ្ឌល។ ចំនួន​បេក្ខជន​អវត្តមាន​ពេលព្រឹក​ចំនួន ១៦១៩​នាក់ ស្រី ៦២១ នាក់ ជា​ភាគរយ ១,៣៨%។ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ១៩​ករណី ប៉ុន្តែ​អាចដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់ពី​ទទួលបាន​ការ​សង្គ្រោះ​បឋម៕

ប្រភពអត្ថបទ៖ ក្រសួងអប់រំ

មតិយោបល់