- 2019-09-17 01:42:02
- ព័ត៌មាន
ញាក់សាច់! រុស្ស៊ីពង្រាយប្រព័ន្ធមីស៊ីលការពារអាកាស នៅតំបន់ទឹកកកអាក់ទិក
- 2019-09-17 01:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! រុស្ស៊ីពង្រាយប្រព័ន្ធមីស៊ីលការពារអាកាស នៅតំបន់ទឹកកកអាក់ទិក
ចន្លោះមិនឃើញ
រុស្ស៊ីបានបង្កើនសកម្មភាពយោធា ពាណិជ្ជកម្ម និងការរុករករបស់ខ្លួននៅតំបន់ទឹកកកអាក់ទិកតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងថាមពលនិងការអភិវឌ្ឍផ្លូវសមុទ្រខាងជើង ដែលជាផ្នែកមួយនៃតំបន់អាក់ទិកខាងជើងតភ្ជាប់អឺរ៉ុបនិងអាស៊ី។
សេចក្តីថ្លែងការណ៍របស់កងនាវាខាងជើងរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទទី១៦កញ្ញាថា យោធារុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារអាកាស S-400 Triumph ថ្មីនៅលើប្រជុំកោះណូវ៉ាយ៉ាហ្សេមលីយ៉ាក្នុងតំបន់អាក់ទិក។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា “កងវរសេនាធំការពារអាកាសនៃកងនាវាខាងជើងរបស់រុស្ស៊ី ដែលបានដាក់ពង្រាយនៅលើកោះយូសនីនៃប្រជុំកោះណូវ៉ាយ៉ាហ្សេមលីយ៉ា ត្រូវបានបំពាក់ឡើងវិញជាមួយប្រព័ន្ធ S-400 ថ្មី”។ ទាហានត្រូវបានបណ្តុះបណ្តាលឡើងវិញផងដែរដើម្បីអាចប្រើប្រាស់ប្រព័ន្ធថ្មីបំផុតនេះ។ ពីមុនទាហានធ្លាប់ប្រើតែប្រព័ន្ធ S-300 ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា “ប្រព័ន្ធការពារអាកាសថ្មីបំផុតនេះបង្កើនទំហំលើអាកាសនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាយើង”៕