• 2020-01-23 04:20:00
  • ព័ត៌មាន

បុរស​ម្នាក់​កុហក​ថា​ខ្លួន​ឯងបាន​​ស្លាប់​ហើយ ព្រោះ​ប្រពន្ធឧស្សាហ៍​ទូរសព្ទ​ទារ​លុយ​ពេក

  • 2020-01-23 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​នឹង​ការ​ស្លាប់ ហើយ​មិន​ហ៊ាន​និយាយ​ពី​វា ព្រោះ​ខ្លាច​ស៊យ​នោះ សម្រាប់​បុរស​ម្នាក់​បាន​ប្រាប់​ថា​ខ្លួន​ឯង​បាន​ស្លាប់​ហើយ ព្រោះ​ធុញ​នឹង​ប្រពន្ធ​ខ្លួន​ខ្លាំង​ពេក។

នៅ​លើ​លោក​នេះ មាន​វិធី​ច្រើន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា យ៉ាង​ណា​ក្ដី សម្រាប់​បុរស​ឈ្មោះ Danny Gonzales មក​ពី​ប្រទេស Honduras បាន​ជ្រើស​យក​​ការ​ស្លាប់​មក​ដោះ​ស្រាយ​វិញ។ តាម​នោះ​ដែរ បុរស​វ័យ​២៧​ឆ្នាំ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​ការ​នៅ​សហរដ្ឋ​អាមេរិក ​ធ្វើ​ពុត​ជា​សំឡេង​អ្នក​ដទៃ​ហើយ​តេ​ប្រាប់​ប្រពន្ធ​ខ្លួន​នៅ​ស្រុក​កំណើត​ថា លោក​បាន​ទទួល​មរណភាព​រួច​ហើយ ព្រោះ​នាង​ទូរសព្ទ​ឲ្យ​លោក​ញឹក​ពេក។

ជាក់​ស្ដែង លោក Danny បាន​ផ្ញើ​រូបភាព​លោក កំពុងឈឺ​ធ្ងន់គេង​ក្នុង​ពេទ្យ និង​រូប​លើក​ក្ដារ​មឈូស​ខ្លួន​ស្លាប់ ដោយ​សារ​ជំងឺ​មហារីក និង​ហឺត​ឲ្យ​ប្រពន្ធ​តាម​អ៊ីម៉ែល។ ទោះបី​ជា​យ៉ាងនេះ​ក្ដី គេ​បាន​ដឹង​ថា លោក​មិន​បាន​ស្លាប់​នោះ​ឡើយ។ តាម​សម្ដី របស់​សាមី​ខ្លួន​ផ្ទាល់ លោក​ធុញ​ខ្លាំង​ណាស់​ នៅ​ពេល​ប្រពន្ធ​ទូរសព្ទ​ឲ្យ​លោក​រាល់​សប្ដាហ៍ ដើម្បី​សុំ​លុយ​លោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​បាន​បន្ថែម​ថា លោក​បាន​ផ្ញើ​ទូរសព្ទ​ដៃ​ឲ្យ​នាង ចំនួន​៦​គ្រឿង​ហើយ ប៉ុន្តែ​ប្រពន្ធ​រូប​នេះ​នៅ​តែ​ទារ​ថែម ដោយ​យក​លេស​ថា ត្រូវ​ចោរ​លួច​អស់​ហើយ៕

ប្រភព៖ disclose.tv ប្រែសម្រួល៖ Caramel

មតិយោបល់