• 2019-10-07 07:22:07
  • ព័ត៌មាន

ស្វែងរកជើងខ្លាំង! សត្វខ្លារខិន លាក់ខ្លួនក្នុងរូបមួយសន្លឹកនេះ អ្នកល្មមៗរកមិនងាយឃើញ

  • 2019-10-07 07:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ម្នាក់ បាន​បង្ហោះ​រូប​មួយ​សន្លឹក​ដែល​សត្វ​ខ្លា​រខិន​កំពុង​បន្លំ​ខ្លួន ហើយ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ជួយ​រក​មើល​គ្នា។ ការ​បង្ហោះ​នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​មាន​អ្នក​ចុច Like ជាង ២ម៉ឺន​នាក់ និង​អ្នក​ចែក​បន្ដ ១២ ០០០​នាក់ ក្រោយ​ពួកគេ​ព្យាយាម​ស្វែង​រក​សត្វ​ខ្លា​រខិន​នេះ។ ដូចអ្វីដែល​គ្រប់​គ្នា​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ខ្លា​រខិន​ជា​សត្វ​ដែល​ពូកែ​បន្លំ​ខ្លួន​បំផុត​មួយ ដែល​ជា​ជំនាញ​ដ៏​សំខាន់​មួយ​ដើម្បី​ពួន​ចាំ​ចាប់​សត្វ​ផ្សេង​ធ្វើ​ជា​អាហារ។

ចង់ដឹង​ថា​អ្នក​ពូកែ​ប៉ុណ្ណា សាកល្បង​ស្វែង​រក​សត្វ​ខ្លា​រខិន​កំពុង​លាក់​ខ្លួន​ក្នុង​រូប​មួយ​សន្លឹក​នេះ ៖

បើ​រក​មិន​ឃើញ​ទេ ខាង​ក្រោម​នេះ គឺ​ជា​ចម្លើយ ៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី