• 2019-10-09 06:33:59
  • ព័ត៌មាន

អ្នកផ្ញើលុយតាមវីង៦នាក់ហើយបានឈ្នះម៉ូតូស៊េរីថ្មី

  • 2019-10-09 06:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ពេលនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានផ្តល់វង្វាន់ម៉ូតូស៊េរីថ្មីចំនួន៦គ្រឿងហើយសម្រាប់អតិថិជនដែលបានប្រើប្រាស់សេវាផ្ញើប្រាក់ពីកូរ៉េខាងត្បូង និងថៃ មកកាន់ប្រទេសកម្ពុជា។ ការចាប់រង្វាន់លើកចុងក្រោយត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។

លោកស្រី ហេង អ៊ឿន ដែលមានទីលំនៅក្នុងខេត្តបាត់ដំបង បានមកទទួលយករង្វាន់ម៉ូតូ១គ្រឿង ជំនួសក្មួយស្រីរបស់គាត់ដែលបានទៅធ្វើការនៅក្រៅប្រទេស។ ក្មួយស្រីរបស់គាត់ បានផ្ញើប្រាក់ពីប្រទេសថៃមកឲ្យគាត់តាមរយៈដៃគូរបស់វីងជាញឹកញាប់។

កម្មវិធីប្រម៉ូសិនភ្ជុំបិណ្ឌឈ្នះម៉ូតូស៊េរីថ្មីនេះគឺជាកម្មវិធីប្រូម៉ូសិន របស់ធនាគារ ឯកទេស វីង ដែលធ្វើឡើងដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ចំពោះការគាំទ្រលើផលិតផល និង សេវាកម្មរបស់វីង ជាពិសេសសម្រាប់អតិថិជននៅប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃដែលបានផ្ញើប្រាក់មកកម្ពុជាតាមរយៈដៃគូវីងដូចជា៖ GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB នៅប្រទេសកូរ៉េខាងត្បូង និង DeeMoney និង 2C2P នៅប្រទេសថៃ។

លោក ហោ ប៊ុនថែ អគ្គនាយករងរបស់វីងបានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាដែលកំពុងប្រកបការងារនៅក្នុងប្រទេសកូរ៉េ និងថៃ អាចធ្វើការផ្ទេរប្រាក់កាន់តែងាយស្រួលជាងមុនមកកាន់សាច់ញាតិនៅក្នុងប្រទេសកម្ពជា តាមរយៈដៃគូរដែលរបស់វីង»។

សម្រាប់នៅក្នុងប្រទេសកម្ពុជាវិញ អតិថិជនអាចដក់ប្រាក់នៅតាមភ្នាក់ងាររបស់វីងដែលមានជាង ៧ ០០០ នៅទូទាំងប្រទេស ដែលនៅជិតបំផុត៕

មតិយោបល់