- 2019-10-09 11:03:45
- ព័ត៌មាន
កាសែតភាសាម៉ាឡេចំណាស់ជាងគេ បិទទ្វារដោយសារបញ្ហាទាំងនេះ
- 2019-10-09 11:03:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាសែតភាសាម៉ាឡេចំណាស់ជាងគេ បិទទ្វារដោយសារបញ្ហាទាំងនេះ
ចន្លោះមិនឃើញ
កាសែតភាសាម៉ាឡេរបស់ប្រទេសម៉ាឡេស៊ី Utusan Malaysia ត្រូវបានបិទទ្វារភ្លាមៗ ដែលបណ្ដាលឲ្យបុគ្គលិក ៨០០នាក់បាត់បង់ការងារ។ ការបញ្ឈប់ការបោះពុម្ពនេះដោយសារតែ ការធ្លាក់ចុះនៃចំនួនអ្នកអាន និងប្រាក់ចំណូលបានពីការផ្សាយពាណិជ្ជកម្ម។
កាសែតនេះបានបិទទ្វារ ដោយមិនបានផ្ដល់ដំណឹងដល់បុគ្គលិករបស់ខ្លួនទេ ប៉ុន្តែនឹងឆ្លើយតបទៅនឹងការទាមទារសំណង ការផ្ដាច់កុងត្រា ព្រមទាំងការពន្យារប្រាក់ខែនៅថ្ងៃទី៣០ ខែតុលា នេះបើតាមការលើកឡើងរបស់លោក Mohamad Taufek Abdul Razak ថ្នាក់ដឹកនាំកាសែតនេះ។
កាសែតនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៩ ដោយលោក Yusof Ishak (អនាគតប្រធានាធិបតីទី១ របស់សិង្ហបុរី)។ ក្រោយមកកាសែតនេះត្រូវបានកាន់កាប់ដោយអង្គការជាតិម៉ាឡេ (UMNO) ដែលជាគណបក្សដឹកនាំរដ្ឋាភិបាលពីឆ្នាំ១៩៥៧ រហូតដល់ឆ្នាំ២០១៨។
Utusan Malaysia ធ្លាប់លក់កាសែតមួយថ្ងៃៗជាមធ្យម ៣៥ម៉ឺនច្បាប់ អំឡុងទសវត្សទី៩០។ យ៉ាងណាមិញ ចាប់តាំងពីគណបក្ស UMNO ចាញ់ឆ្នោតនៅឆ្នាំ២០១៨មក កាសែតនេះហាក់ដូចជាធ្លាក់ចំណូលយ៉ាងគំហុក៕