- 2019-10-28 09:19:23
- ព័ត៌មាន
រដ្ឋមួយនៅអាមេរិក ប្រកាសអាសន្នឲ្យពលរដ្ឋជិត ២សែននាក់ជម្លៀសខ្លួន ក្រោយភ្លើងឆេះព្រៃវាយប្រហារ
- 2019-10-28 09:19:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមួយនៅអាមេរិក ប្រកាសអាសន្នឲ្យពលរដ្ឋជិត ២សែននាក់ជម្លៀសខ្លួន ក្រោយភ្លើងឆេះព្រៃវាយប្រហារ
ចន្លោះមិនឃើញ
អភិបាលរដ្ឋកាលីហ្វរញ៉ា បានប្រកាសអាសន្ននៅទូទាំងរដ្ឋ ខណៈពេលដែលភ្លើងឆេះព្រៃកំពុងវាយប្រហារតំបន់ជាច្រើន និងបន្ដឆាបឆេះកាន់តែខ្លាំងឡើង។
ប្រជាជនប្រមាណជា ១៨ម៉ឺននាក់ ត្រូវបានបញ្ជាឲ្យចាកចេញពីផ្ទះរបស់ខ្លួនដើម្បីជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ មកទល់ពេលនេះ ផ្ទះរាប់ពាន់ខ្នង កំពុងប្រឈមនឹងគ្រោះភ្លើងឆេះ ខណៈពេលដែលផ្ទះជាច្រើនខ្នងផ្សេងទៀត ត្រូវបានផ្ដាច់អគ្គិសនី។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី កំពុងព្យាយាមបញ្ឈប់ខ្សែកាបដែលត្រូវបំផ្លាញ កុំឲ្យរាលដាលទៅកាន់ខ្សែកាបផ្សេងទៀត។ ចំណែកឯប្រជាជនរាប់លាននាក់ទៀត នឹងត្រូវបាត់បង់ការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលប៉ុន្មានម៉ោងទៀត។
គួរឲ្យដឹងថា តំបន់ដែលរងគ្រោះទាំងនោះ មានដូចជាតំបន់ Sonoma និង Santa Rosa ខណៈពេលដែលភ្លើងឆេះព្រៃគ្របដណ្ដប់ផ្ទៃដីជាង ១២ ០០០ហិកតាហើយ បើគិតមកទល់ពេលនេះ៕