• 2019-10-30 03:24:58
  • ព័ត៌មាន

ចង់សប្បាយឲ្យអស់ដៃនៅថ្ងៃបុណ្យហូលីវីន គួរដឹងរឿង ៤ នេះ

  • 2019-10-30 03:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​​ Halloween ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​​​ព្រហស្បតិ៍​ទី ៣១​តុលា ឆ្នាំ ២០១៩ ​ដែល​ជា​ពិធី​បុណ្យ​​ដ៏​ពេញ​និយម​​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច ​តែ​ក៏​មាន​ការ​ប្រារព្ធ​ធ្វើ​តាម​ប្រទេស​អាស៊ី​ជា​ច្រើន រួម​ទាំង​កន្លែង​មួយ​ចំនួន​​នៅ​កម្ពុជា​យើង​ដែរ។ ខាង​ក្រោម​ជា​រឿង​ ៣ អ្នក​គួរ​ដឹង​ដើម្បី​​ចូល​រួម​ពិធី​បុណ្យ​​ Halloween កាន់​តែ​សប្បាយ ៖

១. ដឹង​​ឲ្យ​ច្បាស់​អំពី​ពិធី​បុណ្យ​នេះ

ពាក្យ​ថា Halloween ​កើត​ចេញ​ពី​ពាក្យ​ថា Hallowe'en មាន​ពាក្យ​ពេញ​ថា Hallowed evening ឬ Holy envening ​មាន​ន័យ​ថា ពេល​ល្ងាច​ដ៏​អស្ចារ្យ ឬ​បរិសុទ្ធ។ វា​ត្រូវ​​បាន​​គេ​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ពិធី​បញ្ចប់​ការ​ប្រមូល​ផល​កសិផល​របស់​ជនជាតិ Celtic ដែល​ជា​ទឹក​ដី​​នៅ​អៀរឡង់ និង​ស្កុតឡែន​​បច្ចុប្បន្ន។

​ក្នុង​អំឡុង​ពិធី​នេះ គេ​និយម​ឆ្លាក់​រូប​ល្ពៅ​ជា​ក្បាល​ខ្មោច ឬ​បិសាច, ​ស្លៀក​ពាក់​ខោអាវ​ប្លែក​ៗ​ចូល​រួម​ពិធី​ជប់លៀង, ​លេង​ពញ្ញាក់​អារម្មណ៍ (Prank), ​មើល​ភាព​យន្ត​រន្ធត់​ៗ, និទាន​រឿង​គួរ​ឲ្យ​ខ្លាច, ​ទៅ​​កន្លែង​លេង​ខ្មោច​លង ហើយ​អ្នក​កាន់​សាសនា​គ្រិស្ដ​មួយ​ចំនួន​ក៏​បាន​ទៅ​វិហារ​ដែរ​​​​

២. ​ចូល​រួម​តុបតែង​ខ្លួន​ឲ្យ​ប្លែកៗ​

​​​​​​​​ការ​ផាត់​មុខ​ដោយ​ដាក់​ស្នាម​របួស​នៅ​លើ​មុខ ជា​​ការ​តុបតែង​ខ្លួន​ដ៏​ពេញ​និយម​មួយ​​សម្រាប់​​ពិធី​បុណ្យ Halloween ជា​រៀង​រាល់​ឆ្នាំ។ ក្រៅ​ពី​ការ​ផាត់​មុខ អ្នក​ដ៏​អាច​​តុប​តែង​ខ្លួន​ដោយ​យក​សំលៀកបំពាក់​ប្លែកៗ​​មក​គ្រង​បាន​ផង​ដែរ ​ឬ​អាច​តុបតែង​ខ្លួន​តាម​តារា​ល្បីៗ​​តាម​របៀប​កំប្លែងៗ។

៣. ត្រូវ​ចេះ​​ថត​​យក​រូបភាព​នៅ​ទី​ងងឹត​​ឲ្យ​បាន​ស្អាត

​​ដើម្បី​ថត​រូប​នៅ​ពេល​យប់​ឲ្យ​បាន​ស្អាត​​ល្អ​​ត្រូវ​គ្រប់គ្រង​លើ​លំនឹង​នៃ​ទូរសព្ទ​កុំ​ឲ្យ​ញ័រ​ខ្លាំង និង​កុំ​ប្រើ​ប្រាស់​មុខ​ងារ Zoom ដោយ​វា​ធ្វើ​ឲ្យ​រូបភាព​មាន Noise រឹត​តែ​ខ្លាំង។ រូបភាព​ថត​ទី​ងងឹត​តែង​មាន​ Noise ប៉ុន្តែ​អាច​សាក​ល្បង ច្នៃ​ចេញ​ជា​រូបភាព​ស-ខ្មៅ ដែល​នឹង​បង្កើត​ចេញ​ជា​រូបភាព​សិល្បៈ​ថ្មី​មួយ​បែប​ទៀត។

​​​​​​​​៤. ពឹង​ពាក់​លើ​ PassApp​

​​ការ​ជួបជុំ​ក្នុង​ពិធី​បុណ្យ​ Halloween ច្បាស់​ជា​មាន​​អ្នក​ចូល​រួម​មួយ​ចំនួន​​អបអរ​ដោយ​មាន​​ជាតិ​ស្រវឹង​នៅ​នឹង​ដៃ​ជា​មិន​ខាន។ ​ដូច​នេះ​ដើម្បី​សុវត្ថិភាព​ គួរ​តែ​ប្រើ​ប្រាស់​សេវាកម្ម​​ដឹក​ជញ្ជូន​ដូច​ជា​ PassApp ដែល​មាន​ផ្គត់ផ្គង់​សេវា​ដឹក​ជញ្ជូន​គ្រប់​ពេល​តែ​ម្ដង។ ដើម្បីទាញយកកម្មវិធី PassApp ចុចត្រង់នេះសម្រាប់ iOS និង​ចុច​ត្រង់នេះសម្រាប់ Android៕

អត្ថបទ៖ សុខហេង

មតិយោបល់