- 2019-11-04 07:30:42
- ព័ត៌មាន
ស្នងការក្រុងបំភ្លឺរឿងថាមានជនស្លៀកពាក់ស៊ីវិលចុះចាប់មនុស្សនៅម្ដុំបឹងកក់
- 2019-11-04 07:30:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នងការក្រុងបំភ្លឺរឿងថាមានជនស្លៀកពាក់ស៊ីវិលចុះចាប់មនុស្សនៅម្ដុំបឹងកក់
ចន្លោះមិនឃើញ
នៅប៉ុន្មានថ្ងៃនេះ មានសេចក្ដីរាយការណ៍ថាមានក្រុមមនុស្សស្លៀកពាក់ស៊ីវិលចុះចាប់មនុស្សនៅម្ដុំបឹងកក់ តែករណីនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំភ្លឺថាមិនមែនជាមត្ថកិច្ចរបស់ស្នងការនោះទេ និងថាខ្លួននឹងធ្វើការស្រាវជ្រាវករណីនេះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលនេះបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ»។
ប្រភពបន្តទៀតថា៖ «ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនឲ្យក្រុមជនស្លៀកសុីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ»។
ប្រភពដដែលបញ្ជាក់ថាទៀតថាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងសហការជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការមិនឲ្យមានករណីនេះកេីតឡេីងទៀតឡេីយ៕