• 2019-11-06 13:34:00
  • ព័ត៌មាន

បិទ​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន អ្នក​ដើរ​លេង​បុណ្យ​អុំ​ទូក​គួរ​​មើល​ឲ្យ​ច្បាស់

  • 2019-11-06 13:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​មិន​អនុញ្ញាត​គ្រប់​យានយន្ត​ធ្វើ​ដំណើរ​លើ​ផ្លូវ​មួយ​ចំនួន ក្នុង​អំឡុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១២ វិច្ឆិកា ២០១៩ ខាង​មុខ ដើម្បី​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍។

បើ​តាម​​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ផ្លូវ​ទាំង​នោះ រួម​មាន៖ ផ្លូវ​ច្រាំង​ទន្លេ​សាប ផ្លូវ​លេខ ១៣០ ផ្លូវ​លេខ ៥ ផ្លូវ​លេខ ១៥៤ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ ២១៤ ផ្លូវ​លេខ ៥១ ផ្លូវ​លេខ ២៩៤ កំណាត់​មហាវិថី​សម្ដេច​សុធារស​ដល់​កែង​ផ្លូវ​ស្ថានទូត​រុស្ស៊ី វិថី​រដ្ឋសភា ផ្លូវ​លេខ​ ៧៨ ផ្លូវ​ស​ប៊ីត មហាវិថី​ព្រះសុរាម្រិត កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ​ដល់​កែង​ផ្លូវ​លេខ ១៣០។

បន្ថែម​ពី​លើ​នេះ សាលា​ក្រុង​ក៏​បាន​ជូន​ដំណឹង​អំពី​ផ្លូវ​ និង​ម៉ោង​ពេល​ដែល​រថយន្ត​ធំ​ៗ រថយន្ត​ដឹក​ទំនិញ​ជា​ដើម​អាច​ធ្វើ​ចរាចរណ៍​បាន ក្នុង​អំឡុង​ពេល​ព្រះ​រាជ​ពិធី​ផង​ដែរ។

សូម​អាន​លម្អិត​បន្ថែម៖៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់