• 2019-11-07 08:38:34
  • ព័ត៌មាន

មកស្គាល់ ប្រទេសទាំង ៨ កំពុងធ្លាក់ចូលស្ថានភាពគ្រោះថ្នាក់ ដោយសារអន្ទាក់បំណុលចិន

  • 2019-11-07 08:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល ៦​ឆ្នាំ​ចាប់​តាំង​ពី​ប្រធានាធិបតី​ចិន Xi Jinping បាន​ចាប់​ផ្ដើម​គម្រោង​ផ្លូវ​សូត្រ​ដើម្បី​តភ្ជាប់​ប្រទេស​អាស៊ី​ជាមួយ​អាហ្រ្វិក និង​អ៊ឺរ៉ុប ប្រទេស​ជាង ៧០ បាន​ឃើញ​នូវ​ការ​កើន​ឡើង GDP ខណៈ​ពេល​ដែល​ហេដ្ឋារចនាសម្ពន្ធ​​កាន់​តែ​ប្រសើរ​ឡើង។

យោង​តាម​អង្គការ​ស្រាវជ្រាវ​ មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍សកល​ដែល​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​បំណុល​របស់​បណ្ដា​ប្រទេស​ដែល​ចូល​រួម​ក្នុង​ផែនការ​វិនិយោគ "ផ្លូវ១ ខ្សែក្រវ៉ាត់១” ឲ្យ​ដឹង​ថា ប្រទេស​ចំនួន ៨​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដោយ​សារ​អន្ទាក់​បំណុល​ចិន។ ប្រទេសទាំងប្រាំបី ដែល​នឹងងាយរងគ្រោះ​ដោយ​សារ​បំណុល​រួម​មាន ៖ ជីប៊ូទី, កៀហ្សីស៊ីស្ថាន, ឡាវ, ម៉ាល់ឌីវ, មុងហ្គោល, ម៉ុងតេណេហ្គ្រោ, ប៉ាគីស្ថាន និង​តាជីគីស្ថាន។ ជាមួយគ្នាដែរ ការ​ស្រាវជ្រាវ​មួយ​ទៀត​ឲ្យ​ដឹង​ថា ចិន​បាន​ធ្វើ​ការ​វិនិយោគ​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​ជាង ១៤៣​ប៊ីលាន​ដុល្លារ​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ទាំង​នោះ​ចាប់​តាំង​ពី​ឆ្នាំ ២០០០ ដល់ ២០១៧។

គួរ​ឲ្យ​ដឹង​ថា ប្រទេសជីប៊ូទី ដែល​ជា​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ទ្វីប​អាហ្រ្វិក គ្រោង​នឹង​ប្រគល់​ការ​គ្រប់គ្រង​កំពង់ផែ​ដ៏​សំខាន់​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ដោយ​សារ​មិន​អាច​សង​បំណុល​បាន។ ទង្វើ​នេះ បាន​ធ្វើ​ឲ្យ​អាមេរិក​សម្ដែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ៕

(កំពង់ផែដ៏សំខាន់របស់ជីប៊ូទី)

ប្រភព៖ VanityFair ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម