- 2019-11-08 03:54:11
- ព័ត៌មាន
រូបប៉ុន្មានសន្លឹកបង្ហាញពីការរំដោះលូពីការហ៊ុំព័ន្ធរបស់សំរាមនៅក្រុងព្រះសីហនុ
- 2019-11-08 03:54:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបប៉ុន្មានសន្លឹកបង្ហាញពីការរំដោះលូពីការហ៊ុំព័ន្ធរបស់សំរាមនៅក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុបានឲ្យដឹថាកាលពីម្សិលមិញមន្ត្រីបានព្យាយាមដោះស្រាយបញ្ហាទឹកលិចនៅចំណុចខាងក្រោយផ្សារលើ ដោយស្តារ និងកាយសំរាមចេញពីលូដែលបានធ្វើឲ្យស្ទះប្រព័ន្ធបង្ហូរទឹក។
លោក លឹម ភត្រី មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុថ្លែងឲ្យដឹងថាក្រោយមានភ្លៀងធ្លាក់កាលពីម្សិលមិញបានធ្វើឲ្យមានទឹកលិចនៅចំណុចក្រោយផ្សារលើ ដោយសារតែសំរាមចូលកកស្ទះនៅប្រព័ន្ធលូ។ លោកឲ្យដឹងទៀតថា៖ «តាំងពីម្សិលមិញ ពីព្រឹកដល់យប់ជ្រៅ យើងបានស្តារលូ ទឹកលិចនៅក្រោយផ្សារលើ យើងបានយកអាអិចកាយផង ប្រើកម្លាំងមនុស្សផង ដល់យប់ប្រើម៉ូទ័របុកផង រហូតដល់ម៉ោង១១យប់ យើងបានរកឃើញកន្លែងស្ទះឃើញ...យើងស្តារកុំឲ្យលិច មិងកកស្ទះលូ ប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមទីតាំងហ្នឹង»៕