• 2019-11-14 02:09:11
  • ព័ត៌មាន

ពិព័រណ៍អាហារ "កូនស្លាបព្រា" ឆ្នាំនេះ រំពឹងមាន​អ្នក​ចូលរួម ៣ម៉ឺន​នាក់

  • 2019-11-14 02:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះអ្នកចូលចិត្តអាហារទាំងអស់គ្នា - ពិព័រណ៍អាហារកូនស្លាបព្រាត្រលប់មកវិញហើយ! ពិព័រណ៍ម្ហូបអាហារឈានមុខគេរបស់ប្រទេសកម្ពុជា "កូនស្លាបព្រា" នឹងត្រលប់មកវិញម្តងទៀតនៅថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

កូនស្លាបព្រា គឺជាផ្នែកមួយនៃពិព័រណ៍អាហារស្លាបព្រាដែលបង្កើតឡើងនៅខែមីនា ឆ្នាំ២០១៧។ សម្រាប់ពិព័រណ៍អាហារកូនស្លាបព្រាលើកនេះ យើងរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ ៣០០០០នាក់។

គោលបំណងរបស់កូនស្លាបព្រា គឺដើម្បីបណ្ដុះចំណង់ចំណូលចិត្តចំពោះអាហារព្រមទាំងគិតគូរពីបរិស្ថានផងដែរ។ ប្រធានបទនៃពិព័រណ៍ឆ្នាំនេះគឺ "ដើម្បីក្តីស្រឡាញ់ចំពោះអាហារ" ដែលបានកំណត់និយមន័យអាហារថាជាអាហារបំប៉នដែលប្រសើរសម្រាប់​សុខភាពរបស់មនុស្ស និងភពផែនដី។ ខណៈពេលដែលអ្នកចូលទស្សនាពិព័រណ៍ទទួលបាននូវរសជាតិនៃអ្វីដែលពួកគេចូលចិត្តចំណែកអ្នកលក់វិញបង្កើនភាពស្ថិតស្ថេរនៃប្រតិបត្តិការរបស់ពួកគេ។

អ្នកលក់ជាង៥០នាក់ នឹងនាំយកអាហារ និងភេសជ្ជៈល្អបំផុតមកចូលរួមក្នុងពិព័រណ៍នេះចាប់តាំងពីអាហារដែលមានរសជាតិប្រៃ និងហិររបស់ហាង Troloak រហូតដល់អាហារដែលមានរសជាតិផ្អែមរបស់ហាង Sulbing Dessert Cafe និងស្រាក្រឡុកចម្រុះពណ៌របស់ Rio ព្រមទាំងអាហារឆ្ងាញ់ៗជាច្រើនទៀតពី Food Palace, Teuk Sieng, Cocane, Pelican Food Company, Greek Souvlaki Restaurant, Hummus House, King Tea, Yum MaMa, Chicky Rotisserie, La Pops, Tea Pot, Angkor India, Snow Yoghurt, Pepe Bistro និង Soga Bar។ ក្រៅពីភាពរីករាយជាមួយអាហារពិព័រណ៍នេះ ក៏​មានការចូលរួមពីក្រុមហ៊ុន DKSH Cambodia និងការសម្តែងជាច្រើនបូករួមទាំងការប្រកួតប្រជែងដែលនឹងទទួលបានរង្វាន់ដ៏អស្ចារ្យផងដែរ។

ក្រៅពីភាពសប្បាយរីករាយ និងការចងចាំល្អៗសម្រាប់ក្រុមគ្រួសារទាំងអស់ កូនស្លាបព្រាគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនដែលនៅក្នុង និងខាងក្រៅឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈដើម្បីដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេដល់អ្នកចូលរួមទាំងអស់។ សម្រាប់អ្នកលក់ កូនស្លាបព្រាគឺជាពិព័រណ៍អាហារមួយដែលអ្នកលក់អាហារទាំងអស់មិនគួររំលងឡើយ។

លោក Brice Smith ប្រធានប្រចាំប្រទេសនៃ Gloria Jean's Coffee ដែលធ្លាប់បានចូលរួមជាមួយពិព័រណ៍នេះតាំងពីឆ្នាំ ២០១៧ បានមានប្រសាសន៍ថា "ពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់ការផ្សព្វផ្សាយផលិតផលនិងបង្ហាញផលិតផលថ្មីៗ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីការយល់ឃើញរបស់អតិថិជនចំពោះផលិតផលថ្មីរបស់អ្នក។"

កូនស្លាបព្រាត្រូវបានបង្កើតឡើងដោយអ្នកជំនាញស្រាវជ្រាវផ្នែកទីផ្សារ និងបណ្តុះបណ្តាលគឺក្រុមហ៊ុនឌិ អាយឌៀ ខន់សាល់ធេនសុីដែលមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុន និងក្រសួងមួយចំនួនដែលមាន ចក្ខុវិស័យដូចគ្នានៅឆ្នាំនេះ។

ដៃគូសហការ និងអ្នកឧបត្ថម្ភសំខាន់ៗរួមមានក្រុមហ៊ុនភេសជ្ជៈ Pepsi Food Palace Lucky Burger Khema Global និង Foodbuzz ។ ដូចគ្នានឹងពិព័រណ៍មុនៗដែរ ស្លាបព្រានៅតែបន្តទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំយុវជននិងកីឡា ក្រសួងទេសចរណ៍ និងសាលាក្រុង ហើយសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះដៃគូថ្មីនៅឆ្នាំនេះ គឺអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ។

UNDP កំពុងធ្វើការឆ្ពោះទៅរកការបង្កើត Circular Economy នៅក្នុងប្រទេសកម្ពុជាដោយលើកកម្ពស់ 4Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃ)។ គម្រោងនេះស្របទៅនឹងគោលដៅរបស់កូនស្លាបព្រាដែលមិនប្រើប្លាស្ទិច។ ពិព័រណ៍នេះនឹងក្លាយជាឱកាសដើម្បីអនុវត្តសុវត្ថិភាពចំណីអាហារ និងនិរន្តរភាពតាមរយៈការកសាងសមត្ថភាពលើការប្រឆាំងនឹងថ្នាំសំលាប់មេរោគនិងការបែងចែកកាកសំណល់បូករួមទាំងការផ្តល់ជម្រើសអេកូឡូស៊ីសម្រាប់ការវេចខ្ចប់ជំនួសប្លាស្ទិច។

កូនស្លាបព្រាធ្វើឡើងស្របពេលជាមួយនឹងព្រឹត្តិការណ៍ដ៏ធំមួយទៀតសម្រាប់ប្រទេសកម្ពុជាគឺការប្រកួតជើងឯកប៉េតង់ពិភព​លោក។ តាមការគ្រោងទុកនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ការប្រកួតពានរង្វាន់នេះនឹងនាំភ្ញៀវរាប់រយនាក់រួមទាំងអត្តពលិកមកពីជាង ៤០ ប្រទេសទៅពហុកីឡាដ្ឋានជាតិអូឡាំពិករួមមានម្ចាស់ជើងឯកកម្ពុជាកញ្ញា អ៊ុក ស្រីមុំ និងម្ចាស់មេដាយមាស ៣ សម័យ លោកស្រី កែ ឡេង។

កូនស្លាបព្រានៅតែបើកទទួលអ្នកឧបត្ថម្ភ និងអ្នកលក់នៅឡើយទេ សូមប្រញាប់រស់រាន់ឡើង។

កូនស្លាបព្រា២០១៩ នឹងកើតឡើងនៅថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកានៅពហុកីឡាដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង ៩ យប់។ ការចូលរួមគឺមិនគិតថ្លៃទេដូច្នេះសូមចូលរួមជាមួយពួកយើង ដើម្បីក្តីស្រឡាញ់ចំពោះអាហារ៕

មតិយោបល់