• 2019-11-27 11:05:10
  • ព័ត៌មាន

លាភចូលគ្រាក់ៗ ក្រុមហ៊ុនម្ចាស់គ្រីម Firmax3 ឈ្នះពានរង្វាន់សហគ្រិនឆ្នើមនៅអាស៊ីផ្ទួនៗគ្នា

  • 2019-11-27 11:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​វិច្ឆិកា ២០១៩​នេះ ពិត​ជា​ខែ​ដ៏​ពិសេស​សម្រាប់​ក្រុមហ៊ុន Rf3 World ទាំង​​ម៉ាឡេស៊ី និង​កម្ពុជា​ ដែល​ក្រៅ​ពី​ជោគជ័យ​លើ​ទីផ្សារ​ហើយ ថែមទាំង​បាន​ទទួល​បាន​ពាន​រង្វាន់​សហគ្រិន​ឆ្នើម​នៅ​អាស៊ី​ផ្ទួនៗ​គ្នា​ដោយ​មាន The Best CEO of ASIA Award 2019 និង TOP 10 ASIA Award ។

លោក វណ្ណ សុភានោ អគ្គនាយក​ក្រុមហ៊ុន Rf3 World Cambodia បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ឆ្នាំ​នេះ​ពិត​ជា​អស្ចារ្យ​ដែល​ក្រុមហ៊ុន រួម​ទាំង​សមាជិក​ថ្នាក់​ដឹក​នាំ​កម្ពុជា​ទាំង​អស់​យើង​ទទួល​ពាន​ពាន​រង្វាន់​ថ្មី​ទៀត​ហើយ​គឺ The Best CEO of ASIA Award 2019 ដែល​រៀប​ចំ​ឡើង​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ ជាមួយ​គ្នា​នោះ លោក Sir Dato Serinazeri Omar អគ្គនាយក​ធំ​នៃ​ក្រុមហ៊ុន Rf3 World Malaysia ក៏​ទទួល​ពាន់​រង្វាន់​មុន​នេះ​បន្តិច​កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ដែល​ជា​​ពាន​រង្វាន់​សហគ្រិន​ឆ្នើម TOP 10 ASIA 2019» ។

មូល​ហេតុ​ដែល​ឆ្នាំ​នេះ ក្រុមហ៊ុន​ធំ​នៅ​ម៉ាឡេស៊ី និង កម្ពុជា Rf3 World ទទួល​ពាន​រង្វាន់​ឆ្នើម​ជាប់​ផ្ទួន​ៗ​គ្នា​ដោយ​សារ​តែ​ក្នុង​ឆ្នាំ​នេះ ក្រុមហ៊ុន​របស់​លោក​មាន​រីក​ចម្រើន​ឡើង​ខ្លាំង​គួរ​ឱ្យ​កត់​សំគាល់​ជាមួយ​ការ​ទទួល​ការ​គាំទ្រ និង ពេញ​ចិត្ត ទាំង​សមាជិក តំណាង​ចែក​ចាយ និង ថ្នាក់​ដឹក​នាំ​នៃ​ក្រុមហ៊ុន។ លោក​បាន​បញ្ជាក់​បន្ថែម។

ក្រុមហ៊ុន Rf3 World មាន​ដំណើរ​ការ​ឈាន​ដល់​ភាព​ជោគជ័យ និង ទទួល​ពាន​រង្វាន់​ឆ្នើម​ជា​ច្រើន​ដូច​នេះ​ដោយសារ​តែ​ឈរ​គោល​ការណ៍ ភាព​ស្មោះ​ត្រង់ និង សីលធម៌ ជា​ត្រី​មុខ។ សូម​បញ្ជាក់​ថា Rf3 World មាន​ផលិតផល គ្រីម Firmax3 ស៊ីរ៉ូម O2max3 ដែល​មាន​វិសាលភាព​ចែក​ចាយ និង​ប្រើ​ប្រាស់​ទូលំ​ទូលាយ មិន​ត្រឹម​តែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បាន​ធ្វើ​ចរាចរ​លើ​ពិភពលោក រហូត​ដល់​ជាង ២០ ប្រទេស ក្នុង​នោះ​រួម​មាន៖ ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រ៉ូស្ស៊ី អូស្ត្រាលី ញូវ​ស៊ីឡែន ៕

ណារីតា

មតិយោបល់