• 2019-11-28 06:42:47
  • ព័ត៌មាន

រន្ធត់! ពលរដ្ឋនៅក្រុង៣នៃសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តជម្លៀសខ្លួន ក្រោយផ្ទុះរោងចក្រគីមី (មានវីដេអូ)

  • 2019-11-28 06:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ក្នុង​តំបន់ បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ចំនួន​បី​នៃ​រដ្ឋ​តិចសាស់​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ ក្រោយ​ពេល​ដែល​មាន​ការ​ផ្ទុះ​រោងចក្រ​គីមី​ជា​លើក​ទី ២ នៅ​ផែ Neches សហរដ្ឋអាមេរិក។

យោង​តាម​ MailOnline ឲ្យ​ដឹង​ថា ការ​ផ្ទុះ​លើក​ទី​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១​រំលង​អាធ្រាត្រ​នៅ​រោងចក្រ​គីមី​ឥន្ធនៈ និង​បន្ដ​ឆាប​ឆេះ​រហូត​ដល់​ថ្ងៃ​ពុធ​បង្ក​ជា​ផ្សែង​ហ៊ុយ​ទ្រលោម​ទៅ​លើ​អាកាស។ ដើម្បី​ជាការប្រុងប្រយ័ត្នសុវត្ថិភាព មន្ត្រី​ក្នុង​តំបន់​បានស្នើសុំថាប្រជាជននៅទីក្រុង Neches និង Groves ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់នោះ។ គិតត្រឹមល្ងាចថ្ងៃពុធ អ្នកស្រុកដែលរស់នៅក្នុង Nederland ក៏ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញ​ផង​ដែរ​។ ខណៈ​ពេល​ដែល​អ្នកពន្លត់អគ្គិភ័យ ព្យាយាម​ពន្លត់​ភ្លើង ពលរដ្ឋ​ដែលរងគ្រោះដោយសារការផ្ទុះ បានបង្ខំឱ្យសម្អាតកញ្ចក់ដែលបែកខ្ចាត់ខ្ចាយ ពេញទីក្រុង។

ចាប់ពីម៉ោងប្រហែល ៨ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ បណ្តាញប្រកាសអាសន្ននៃរដ្ឋតិចសាសភាគអាគ្នេយ៍ហៅកាត់ថា“ STAN” បានចេញសេចក្តីប្រកាសអំពាវនាវ​ឲ្យ​មានទីជំរកមួយសំរាប់ប្រជាជននៅកំពង់ផែ Arthur ភាគខាងជើងនៃផ្លូវហាយវ៉េលេខ ៧៣ ។ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានរងរបួសបន្ទាប់ពីការផ្ទុះដ៏ខ្លាំង បើ​គិត​មិន​ត្រឹម​ពេល​នេះ។

បន្ទាប់មកទៀតមន្រ្តី នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះទៅរកការពន្លត់ភ្លើង ហើយ​ខណៈ​បេល​ដែល​ការ​ស៊ើបអង្កេត​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ នឹង​ត្រូវ​ធ្វើ​ឡើង​បន្ដ​ទៀត៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់