• 2019-12-09 01:41:40
  • ព័ត៌មាន

អាណិតខ្លោចចិត្ត! រកឃើញសាកសពទារកម្នាក់ នៅក្នុងបន្ទប់ទឹកព្រលានយន្ដហោះហ្វីលីពីន

  • 2019-12-09 01:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកសព​ទារក​ម្នាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​បន្ទប់​ទឹក​ព្រលានយន្ដហោះ​អន្ដរជាតិ​ម៉ានីឡា​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​ជាតិ​ហ្វីលីពីន​ឲ្យ​ដឹង​ថា សាកសព​ទារក​គឺ​ជា​ក្មេង​ស្រី​ដែល​ត្រូវ​រក​ឃើញ​ដោយ​អាជ្ញាធរ​ព្រលាន​យន្ដ​ហោះ​កាល​ពី​វេលា​ម៉ោង ៧​ព្រឹក​ដោយ​មាន​ខោ​ក្នុង​រុំ​ជាប់​ក។ ខោ​ក្នុង​នោះ ត្រូវ​បាន​គេ​ជឿ​ថា​ជា​របស់​ម្ដាយ​ទារក​ដែល​បោះបង់​កូន​ចោល។ ភ្លាម​ៗ ក្រោយ​រក​ឃើញ ទារក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បឋម​ដែរ​បើ​ទោះ​ជា​គ្មាន​សញ្ញា​ថា​នៅ​រស់​រាន​មាន​ជីវិត​ក៏​ដោយ។

យ៉ាងណាមិញ មក​ទល់​ពេល​នេះ ប៉ូលិស​កំពុង​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​ខាង​លើ ហើយ​ខាង​មន្ត្រី​ព្រលាន​យន្ដហ​បាន​បញ្ជា​ឲ្យ​ឆេក​កាម៉េរា​សុវត្ថិភាព​ទាំង​អស់​ក្នុង​ស្ថានីយ៍​ទៀត​ផង៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់