• 2019-12-09 02:25:01
  • ព័ត៌មាន

ក្រុមអ្នកតវ៉ាហុងកុង នាំគ្នាដេកផ្ទះស្អាត ក្រោយគម្រោងដើរដង្ហែរពេញទីក្រុងបរាជ័យ

  • 2019-12-09 02:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​តវ៉ា​ហុងកុង​ភាគ​ច្រើន បាន​នាំ​គ្នា​នៅ​ផ្ទះ​នា​ថ្ងៃ​ចន្ទ​នេះ​ដោយ​មិន​មាន​ការ​តវ៉ា​ពេញ​ទីក្រុង​ដូច​ការ​គ្រោង​ទុក​សម្រាប់​ការ​រំឭក​ខួប ៦​ខែ​នៃ​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ទេ។

យោង​តាម SCMP ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ចន្ទ​នេះ​មិន​មាន​ការ​រំខាន​ណា​មួយ​ពី​ហ្វូង​អ្នក​តវ៉ា​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ទេ ដោយ​មាន​ទេ​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​តិចតួច​ចំនួន ៣​នៅ​បណ្ដាញ​ខ្សែ​រថភ្លើង។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្រោយ​ពេល​ដែល​អ្នក​រៀប​ចំ​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ជាង ៨០​ម៉ឺន​នាក់​ដើម្បី​ធ្វើ​ការ​តវ៉ា ប៉ុន្តែ​បែរ​ជា​មាន​អ្នក​ចូលរួម​តិច​តួច​ប៉ុណ្ណោះ។ យ៉ាង​ណាមិញ មាន​របាយការណ៍​ក្រុម​មនុស្ស ៦​នាក់ ក៏​បាន​ព្យាយាម​បិទ​ផ្លូវ Nathan នៅ​តំបន់ Mong Kok ដោយ​ដាក់​សំរាម​បាំង​ផ្លូវ ប៉ុន្តែ​ក្រោយ​មក​បាន​ចែក​ជើង​គ្នា​អស់​ពេល​ដែល​ប៉ូលិស​បង្ក្រាប​បាតុកម្ម​មក​ដល់​កន្លែង​កើត​ហេតុ។ ក្រៅ​ពី​នេះ ក៏​មាន​ការ​គប់​ធុង​សំរាម​ទៅ​លើ​ផ្លូវ​រថភ្លើង​នៅ​ចន្លោះ​ម៉ោង ៥-៧​ព្រឹក​ផង​ដែរ​នៅ​ស្ថានីយ៍ Sha Tin MTR ដែល​បណ្ដាល​ឲ្យ​ផ្អាក​ដំណើរ​ការ​រយៈ​ពេល​ខ្លី។

យោង​តាម​និស្សិត​ម្នាក់​ឈ្មោះ Gel វ័យ ២០ឆ្នាំដែល​ចូល​រួម​បាតុកម្ម​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ឲ្យ​ដឹង​ថា អ្នក​តវ៉ា​ភាគ​ច្រើន​បាន​ខក​ខាន​មក​ចូល​រួម​តាម​ការ​គ្រោង​ទុក​ដោយ​សារ​ពួកគេ​អស់​កម្លាំង​ខ្លាំង​ពី​ការ​តវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ។ និស្សិត​ស្រី​ដដែល​បន្ដ​ថា "ខ្ញុំ​រាង​អាក់អន់​ស្រពន់​ចិត្ត​ដែរ ថាប៉ុន្តែខ្ញុំយល់ថាចលនានេះអាចមានរយៈពេលកែឡើងវិញបន្ទាប់ពីជ័យជម្នះភ្លូកទឹកភ្លូកដីរបស់ជំរុំប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​សង្កាត់។”

ចំណែក​ឯ​ក្មេងស្រី​បាតុករ​ម្នាក់​ទៀត​វ័យ ១៤​ឆ្នាំ ក៏​បាន​សម្ដែង​ការ​អន់​ចិត្ត​ដូចគ្នា​ក្រោយ​មិន​សូវ​មាន​អ្នក​ចូលរួម​ដូច​រាល់​ដង ដោយ​បារម្ភ​ថា​ចលនា​នេះ កាន់​តែ​ថមថយ​កម្លាំង​ទៅ​ហើយ​ថ្ងៃ​ណា​មួយ​ពួកគេ​នឹង​ចាញ់​ខាង​ភាគី​រដ្ឋាភិបាល៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម