• 2019-12-09 08:53:56
  • ព័ត៌មាន

ហ្វាំងឡង់តែងតាំងនាយករដ្ឋមន្ត្រីថ្មី វ័យក្មេងជាងគេបំផុតក្នុងពិភពលោក

  • 2019-12-09 08:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ហ្វាំង​ឡង់ បាន​បោះ​ឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ឲ្យ​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី ៨​ខែ​ធ្នូ​កន្លង​ទៅ។

អ្នក​ស្រី Sanna Marin វ័យ ៣៤​ឆ្នាំ ត្រូវ​បាន​ជ្រើស​រើស​ជា​នាយក​មន្ត្រី​ប្រទេស​ហ្វាំង​ឡង់ ហើយ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ អ្នក​ស្រី Sanna ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន នឹង​ត្រូវ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​លោក Antii Rinne ដែល​បាន​លាលែង​ពី​តំណែង​កាល​ពី​សប្ដាហ៍​មុន ក្រោយ​ទទួល​តួនាទី​ត្រឹម​រយៈ​ពេល ៦​ខែ​ប៉ុណ្ណោះ​ដោយ​សារ​មាន​បញ្ហា​ចម្រូងចម្រាស​រឿង​ដោះស្រាយ​កូតកម្ម​តាម​ប្រៃសនីយ៍។ អ្នកស្រី Sanna ក៏​ជា​សមាជិក​មួយ​រួប​នៃ​បក្ស​ប្រជាធិបតេយ្យ​សង្គម ដែល​ជាបក្ស​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​ហ្វាំង​ឡង់​ផង​ដែរ។

ជាមួយគ្នានេះ ក្រោយ​ការឡើង​កាន់​តំណែង អ្នកស្រី​ Sanna បង្ហាញ​ជំហរ​ថា​នឹង​បន្ដ​ធ្វើ​កិច្ច​ការ​លើ​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ដើម្បី​ជួយ​ដល់​បរិស្ថាន​ទៀត​ផង៕

ប្រភព៖ quotecatalog ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម