• 2019-12-12 06:57:00
  • ព័ត៌មាន

មកដឹង ៣ចំណុចគួរពិចារណា ដើម្បីទាក់ទងអ្នកដាក់ពាក្យចូលធ្វើការបានលឿន

  • 2019-12-12 06:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការ​​ពិតណាស់ ការវិភាគ​និង​ទិន្នន័យ​ជ្រើសរើស​បុគ្គលិក គឺ​ជា​កត្តា​សំខាន់​សម្រាប់​ជួយ​ដល់​ផ្នែក​ធនធាន​មនុស្ស​ក្នុង​ក្រុមហ៊ុន​មុន​ពេល​សម្រេច​ជ្រើស​រើស​បុគ្គលិក​ថ្មី​ចូល​ធ្វើ​ការ។ ក្រៅពី​នេះ បច្ចេកវិទ្យា​ក៏​ជា​កត្តា​សំខាន់​ដើម្បី​កាត់​បន្ថយ​គំលាត និង​ការ​ចំណាយ​លើ​ការ​ប្រមូល​ទិន្នន័យ និង​ធ្វើ​ឲ្យ​ការ​ជ្រើសរើស​បុគ្គលិក​កាន់តែ​ប្រសើរ​ឡើង។

ការ​ជួល​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​សម្រាប់​ព័ត៌មាន​ទីផ្សារ​ការងារ អាច​ជួយ​ដល់​ការ​ស្វែង​យល់​បន្ថែម​ពី​កន្លែង​ដែល​បេក្ខភាព​បុគ្គលិក​ឆ្នើម​ដាក់​ពាក្យ​ធ្វើ​ការ, ស្វែង​យល់​ពី​តម្រូវ​ការ​របស់​ពួកគេ​ក្នុង​បរិយាកាស​ការងារ និង​កត្តា​ដែល​នាំ​ឲ្យ​មាន​ភាព​ជោគជ័យ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន។

មាន​កត្តា​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​ចាប់​ផ្ដើម​ស្វែង​រក​បេក្ខភាព​បុគ្គលិក​ដ៏​មាន​សក្ដានុពល​យ៉ាង​មាន​ប្រសិទ្ធិភាព។ ខាងក្រោមនេះ គឺជា៣ចំណុចគួរពិចារណា ដើម្បីទាក់ទងអ្នកដាក់ពាក្យចូលធ្វើការបានលឿន ៖

១. ធ្វើឲ្យក្រុមហ៊ុនមានភាពខុសប្លែកពីគេ

ក្រុមហ៊ុន​ទាំង​អស់​សុទ្ធ​តែ​ មាន​គោល​បំណង​ផ្សេង​គ្នា​នៅ​ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង ដូច្នេះ​ការ​កំណត់​អត្តសញ្ញាណ​របស់​ក្រុមហ៊ុន​ជា​មុន គឺ​ជា​កត្តា​ចាំ​បាច់​ដើម្បី​នាំ​អ្នក​ឆ្ពោះ​ទៅ​រក​ការ​ផ្ដល់​ជូន​ការងារ​ខុស​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ។ ចំណុច​មួយ​ចំនួន​ដែល​គួរ​ពិចារណា​មាន​ដូច​ជា ៖ តើ​ក្រុមហ៊ុន​របស់​អ្នក​កំពុង​លក់ ឬ​ផ្ដល់​ផលិតផល​អ្វី​ខ្លះ? តើ​អ្វី​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ឧស្សាហកម្ម​របស់​អ្នក? តើ​ស្លាក​យីហោ​របស់​អ្នក​មាន​លក្ខណៈ​ដើម (original) កម្រិត​ណា?

២. ស្វែងរក​ទិន្នន័យច្បាស់លាស់ ហើយ​រៀប​យុទ្ធសាស្ត្រ

ត្រង់​ចំណុច​នេះ គឺ​ជា​កន្លែង​ដែល​ទិន្នន័យ​ធនធាន​មនុស្ស អាច​ជួយ​ដល់​អ្នក​បាន​ច្រើន។ នៅ​ពេល​ដែល​អ្នក​កំពុង​ធ្វើ​ការ​ដោយ​ប្រើប្រាស់​ថវិកា​មាន​កំណត់​សម្រាប់​ជ្រើស​រើស​បុគ្គលិក​ឲ្យ​បាន​ច្រើន​ហើយ​ឆាប់​រហ័ស, ព័ត៌មានឬ​ទិន្នន័យទាក់​ទង​នឹង​ធនធាន​មនុស្ស ដាច់​ខាត​ត្រូវ​តែ​ច្បាស់លាស់ ហើយ​បើក​ចំហ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធនឹង​ផ្នែក​ទីផ្សារ និង​ធនធាន​មនុស្ស​ទាំង​អស់។ ទិន្នន័យគឺជាមូលដ្ឋានគ្រឹះដើម្បីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ដំណើរការជ្រើសរើសបុគ្គលិកទាំងអស់។

ក្រុមហ៊ុនដែលមានភាពច្បាស់លាស់លើទម្រង់ការងារផ្ទាល់ខ្លួនរបស់ពួកគេប្រើទិន្នន័យដើម្បីដឹងថាបេក្ខជនណាដែលល្អបំផុតហើយនឹងសមនឹងតំណែងក្រុមហ៊ុនរបស់ពួកគេដោយជោគជ័យ។ ការ​វិនិយោគ​លើ​ទិន្នន័យ អាច​កាត់​បន្ថយ​ពេលវេលា​ដើម្បី​ដឹង​ច្បាស់​ពី​កន្លែង​ដែល​គួរ​ចំណាយ​លុយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជ្រើសរើស​បុគ្គលិក។

៣. សុំជំនួយពីអ្នកជំនាញ

បច្ចុប្បន្ន​នេះ មានក្រុមប្រឹក្សាដែលមានគុណភាពខ្ពស់​នៅក្នុងប្រទេសកម្ពុជា ដែលនឹងជួយអ្នកឱ្យឆ្លងកាត់​សក្ដានុពល​នៃ​ការរីកចម្រើនសេដ្ឋកិច្ចដែលកំពុងផ្ទុះ​ឡើងនេះ។ ក្រុមហ៊ុនអន្តរជាតិជា​ច្រើន ផ្តល់ជូននូវឱកាសដ៏ល្អដើម្បីផ្តល់ការយល់ដឹង និងការទាក់ទាញ​ទៅដល់ក្រុមហ៊ុនដែលកំពុងប្រឈមនឹងបញ្ហានេះ។ លុយ​មិនត្រឹម​តែ​បង្កើត​សេវាកម្ម ឬ​ផលិតផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នាំ​មនុស្ស​ឲ្យ​បង្កើត​គំនិត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ទៀត​ផង។

ការ​វិនិយោគ​លើ​យីហោក្រុមហ៊ុន (Company Branding) អាច​ជា​គន្លឹះ​ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​ចំណាយ​តិច​​ដើម្បី​ជ្រើស​រើស​បុគ្គលិក​ដែល​មាន​ទេពកោសល្យ​ឲ្យ​ចូល​មក​បម្រើ​ការងារ។ ទិន្នន័យល្អបំផុតនិងការសិក្សាស្រាវជ្រាវប្រចាំឆ្នាំដូចជា ការស្ទាបស្ទង់មតិសំណងប្រចាំឆ្នាំរបស់ HRINC (HRINC Annual Compensation Survey) ផ្តល់ជូនក្រុមហ៊ុនឈានមុខគេនៅកម្ពុជា និងអាស៊ី នូវទិន្នន័យប្រាក់ខែ និងអត្ថប្រយោជន៍ដែលអាចទុកចិត្តបាន ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន​គ្រប់ប្រភេទទាំង​អស់​ជ្រើសរើស​បុគ្គលិក​ដែល​មាន​ទេពកោសល្យ។

ចូលរួម​ជាមួយ HRINC's Annual Employer Branding Survey: Cambodia 2019-20 ដើម្បី​ស្វែងយល់​កាន់​តែ​ច្បាប់​ពី​អ្វី​ដែល​ជា​ទីផ្សារ​ការងារ​របស់​អ្នក! ទាក់ទងតាមរយៈអ៊ីមែល ៖ EmployerBranding@hrinc.asia ឬទូរសព្ទលេខ : +855 (23) 211-437

សម្រាប់អ្នកដែលចង់ចូលរួមក្នុងការស្ទង់មតិរបស់យើងសូមចុចលើតំណភ្ជាប់ខាងក្រោម៖HRINC-Employer Branding Survey ឬស្កេនលេខកូដ QR នេះ

អត្ថបទ ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម