- 2019-12-12 08:30:00
- ព័ត៌មាន
រកឯណាបាន! ទិញផ្ទះទំនើបអមធម្មជាតិចម្រុះ បញ្ចុះតម្លៃ២០ម៉ឺនដុល្លារ និងសំណាងច្រើនយ៉ាង
- 2019-12-12 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឯណាបាន! ទិញផ្ទះទំនើបអមធម្មជាតិចម្រុះ បញ្ចុះតម្លៃ២០ម៉ឺនដុល្លារ និងសំណាងច្រើនយ៉ាង
ចន្លោះមិនឃើញ
លោកអ្នកដែលកំពុងរកទិញផ្ទះ ប្រាកដជារំភើបនឹងការផ្ដល់ជូនពិសេសដ៏អស្ចារ្យ ដោយសារបុរី ប៉េង ហួត បានរៀបចំកាដូសំណាង ៣ យ៉ាង ក្នុងការបើកសម្ពោធជាផ្លូវការ គម្រោង ហ្គេ្រន ស្តាផ្លាទីនីម ដំណាក់កាលទី២ "អេកូ ខលឡិកសិន" កាលពីព្រឹកមិញ។ គម្រោងថ្មីនេះមានទីតាំងនៅផ្នែកខាងក្រោយនៃបុរី ប៉េងហួតបឹងស្នោរ លើទំហំដី ប្រមាណ ២២០ហិកតា។
ការផ្ដល់ជូនធំបំផុត សំណាងទី១ គឺបញ្ចុះតម្លៃរហូតដល់ ២០ម៉ឺនដុល្លារ ដែលលោកអ្នកមិននឹកស្មានដល់។ សំណាងទី២ គ្រាន់តែចូលរួមកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់ធំ រួមមានទូរសព្ទដៃ iPhone 11 Pro Max និងរង្វាន់ជាច្រើន។ ចំពោះសំណាងទី៣ លោកអ្នកនឹងទទួលបានកាដូច្រើនទៀតពីមហាព្រឹត្តិការណ៍នេះផ្ទាល់តែម្ដង។ បើតាមការបញ្ជាក់ពីអគ្គនាយិកាក្រុមហ៊ុន បុរី ប៉េង ហួត លោកជំទាវ ហុង ដានី ការផ្ដល់ជូនពិសេសនេះសម្រាប់អតិថិជនជាវផ្ទះពីគម្រោងហ្រ្គេន ស្តាផ្លាទីនីមវគ្គ២ អេគូ ខលឡិកសិន ឬគម្រោងណាមួយរបស់បុរីប៉េង ហួត ដែលកំណត់ត្រឹម៤ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី១២ -១៥ ធ្នូ ២០១៩។
ក្រៅពីភាពអស្ចារ្យនេះ ចំណុចពិសេសគឺ លំនៅស្ថានក្នុងគម្រោង ដឺស្តាផ្លាទីនីមអេកូមេឡូឌី និង ដឺស្តាផ្លាទីនីម អេកូឌែលតា សាងសង់ក្នុងទំហំដីធំល្វឹងល្វើយ អមជាមួយធម្មជាតិចម្រុះស្រស់បំព្រង មានកន្លែងកម្សាន្តសម្បូរបែប មានស្រះទឹកសម្រាប់ជិះទូកបណ្ដែតអារម្មណ៍ ផ្លូវសម្រាប់អ្នកជិះកង់ ហាត់ប្រាណ ដែលស័ក្ដិសមសម្រាប់អ្នកស្រលាញ់សុខភាព។ នេះជាការវិវត្តឆ្ពោះទៅរស់នៅបែបថ្មី កាន់តែទំនើប និងផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ។
សូមទស្សនាវីដេអូបង្ហាញពីគម្រោងលំនៅស្ថាន៖
គម្រោងលំនៅស្ថានចម្រុះបែបទំនើបនេះ បានបំផុសខ្លួនពោរពេញដោយគំនិតច្នៃប្រឌិត បូកផ្សំនឹងការរចនាលាយឡំនឹងប្រវត្តិសាស្ត្រ វប្បធម៌ខ្មែរ និងភ្ជាប់ជាមួយធម្មជាតិបៃតងស្រស់អមព័ទ្ធលំនៅស្ថានរបស់លោកអ្នក។ ចំពោះទីតាំងវិញ ស្ថិតក្នុងគម្រោងបុរីប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ៕