• 2019-12-16 04:08:18
  • ព័ត៌មាន

សម្តេច ហ៊ុន សែន ប្រាប់​ថ្ងៃ​ កម្ពុជា-វៀតណាម ធ្វើ​សមយុទ្ធយោធារួមគ្នា​នៅ​ព្រំ​ដែន​

  • 2019-12-16 04:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យដឹងថា​កម្ពុជា-វៀតណាម​ នឹង​ធ្វើ​សមយុទ្ធយោធារួម​គ្នា​មួយ​ក្នុង​ពាក់​កណ្ដាល​ខែ​ធ្នូនេះ ដោយថា​នេះ​ជា​សមយុទ្ធទាកទងទៅនឹង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

សម្តេច ហ៊ុន សែនថ្លែងក្នុង​ពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនាព្រឹក​នេះ​ថា​ នៅ​ថ្ងៃទី​១៨​ ខែ​ធ្នូ ឆ្នាំ​២០១៩ កម្ពុជា និង​វៀតណាម​នឹង​ធ្វើ​សម​យុទ្ធយោធាមួយ​នៅ​តាមព្រំ​ដែន ក្នុងគោល​បំណងបង្ការ​ការពារ​គ្រោះ​មហន្តរាយនានា​ដែលអាច​កើតមាន​ឡើង​នៅ​តាម​ព្រំដែនប្រទេស​ទាំងពីរ។

នៅ​លើទំព័រ​ហ្វេស​ប៊ុក​របស់​សម្តេច ហ៊ុន សែន ក៏បាន​សរសេរដែរថា៖ «កម្ពុជាយើងនឹងមានការរៀបចំសមយុទ្ធកងទ័ព រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ទាក់ទងទៅនឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែន។ គោលបំណងនៃការធ្វើសមយុទ្ធនេះ គឺចង់បង្ការការពារប្រជាពលរដ្ឋយើងអោយផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុណាមួយដូចជា គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ…។ល។ ដូច្នេះតាមរយៈការធ្វើសមយុទ្ធនេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំអំពីទំនាក់ទំនងរវាងកម្ពុជា និង​ប្រទេសជិតខាង​ឲ្យ​សោះ ពីព្រោះនេះគឺជាការធ្វើសមយុទ្ធដើម្បីបង្ការការពារនូវសេចក្តីសុខ ជូនដល់ប្រជាពលរដ្ឋយើងតែប៉ុណ្ណោះ»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់