- 2019-12-27 02:42:24
- ព័ត៌មាន
ស៊ីម៉ាក់ ដាក់ផែនការ៥ចំណុច ក្នុងនោះសន្យាកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់ នៅឆ្នាំ២០២០
- 2019-12-27 02:42:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីម៉ាក់ ដាក់ផែនការ៥ចំណុច ក្នុងនោះសន្យាកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់ នៅឆ្នាំ២០២០
ចន្លោះមិនឃើញ
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ចេញនូវផែនការ៥ចំណុច សម្រាប់ឆ្នាំ២០២០ ដើម្បីរំដោះផ្ទៃដីចំការមីនឲ្យបានចំនួន ១១៦គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីនឲ្យបានចំនួន ៤ម៉ឺនគ្រាប់។ ផែនការទាំង៥ចំណុចនេះ ត្រូវបានលោក ហេង រតនា បង្ហោះនៅលើផេករបស់ខ្លួន កាលពីថ្ងៃទី ២៦ ខែធ្នូ ម្សិលមិញនេះ។
ខាងក្រោមនេះ គឺជាសារទាំងស្រុងរបស់លោក ហេង រតនា ដែលបង្ហាញពី ផែនការសមាហរណកម្មបោសសម្អាតមីន២០២០ របស់អង្គភាពសុីម៉ាក់ ដោយមានគោលដៅសំខាន់ៗចំនួន៥ចំណុច៖
១- កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីចំការមីន/ចំការគ្រាប់ ចំនួន ១១៦គីឡូម៉ែត្រក្រឡា ក្នុងនោះមានចំការមីនចំនួនប្រមាណ៧៩គីឡូម៉ែត្រក្រឡា និងចំការគ្រាប់ចំនួន៣៨គីឡូម៉ែត្រក្រឡា។ នៅចំពោះមុខនេះមានការបញ្ជាក់គំរោងចាប់ផ្តេីមអនុវត្តបានមានចំនួនជាង៨០គីឡូម៉ែត្រក្រឡា ហេីយនៅសល់៣៦គីឡូម៉ែត្រក្រឡា កំពុងរង់ចាំនិងស្វែងរកដៃគូជំនួយដេីម្បីគាំទ្រផែនការនេះ ដេីម្បីសំរេចបានគោលដៅរំដោះដី ១១៦គីឡូម៉ែត្រក្រឡានេះ ត្រូវការកំលាំងជំនាញសរុបជាង ១ ៦០០នាក់។ កំលាំងអន្តរាគមន៍កម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអាចកំទេចគ្រាប់ចំនួនប្រមាណ ៤ម៉ឺនគ្រាប់ និងត្រូវឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ៗចំនួន ៥ ០០០ករណី។
២- ការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន៖ អង្គភាពស៊ីម៉ាក់នឹងបន្ដពង្រឹងកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនិងអាជ្ញាធរមូលដ្ឋាន ដើម្បីហ្វឹកហ្វឺនពង្រីកបណ្ដាញស្ម័គ្រចិត្តតាមមូលដ្ឋាននៅទូទាំងប្រទេស ដែលត្រូវប្រព្រឹតិ្តទៅ ១២ ០០០លេីក មានចំនួន ១សែនខ្នងផ្ទះ មានមនុស្សរាយចំនួន៧០មុឺននាក់។
៣- ការងារស្រាវជ្រាវព័ត៌មានចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៖ បន្ដខិតខំកៀរគរជំនួយដើម្បីបញ្ចប់ការងារស្រាវជ្រាវព័ត៌មានកម្រិតមូលដ្ឋានឲ្យបានចប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសស្របតាមផែនការយុទ្ធសាស្រ្ដរបស់អាជ្ញាធរមីន។ សូមបញ្ជាក់ថា តំបន់ដែលមិនទាន់បានចុះស្រាវជ្រាវព័ត៌មានភាគច្រើនជាតំបន់គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបច្ចុប្បន្ននេះកម្លាំងស្រាវជ្រាវអង្គភាពស៊ីម៉ាក់មានចំនួន១២ក្រុម អាចបន្ដបំពេញភារកិច្ចនេះតាមសំណូមពរបាន។ ក្នុងឆ្នាំ២០២០កំលាំងអាចស្រាវជ្រាវលេីចំនួន៨០០ភូមិ។
៤- ការងារហ្វឹកហ្វឺន៖ នឹងសហការផ្ដល់ការហ្វឹកហ្វឺនដល់កងទ័ពជើងគោក ដើម្បីរួមចំណែកក្នុងភារកិច្ចបោសសម្អាតមីនមានចំនួនប្រមាណ៥០០នាក់ទាំងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងនៅមូលដ្ឋានកងទ័ពនិងហ្វឹកហ្វឺនអន្តរជាតិដូចជាមកពីប្រទេសអុីរ៉ាក់ កូឡុំប៊ី ឡាវជាដេីមចំនួន៥វគ្គមានសិក្ខាកាមអន្តរជាតិជាង១០០នាក់។
៥- ការងារពង្រឹងសមត្ថភាពមន្ត្រី ការអភិវឌ្ឍនីតិវិធីស្តង់ដាប្រតិបត្តិការ និងការងារសហការកិច្ចការសន្តិសុខនានាជាដេីម។ ល។
រូបភាព និងខ្លឹមសារ យកពីផេក HENG Ratana