• 2019-12-27 08:12:16
  • ព័ត៌មាន

អាសូរណាស់! យន្តហោះ​ដឹកមនុស្សជិត១០០នាក់ ធ្លាក់​នៅប្រទេស​កាហ្សាក់ស្ថាន

  • 2019-12-27 08:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​របស់​ក្រុមហ៊ុន Bek Air ដែល​ដឹកមនុស្ស ៩៨នាក់ បាន​ធ្លាក់​ក្នុងប្រទេស​កាហ្សាក់ស្ថាន នៅថ្ងៃទី​២៧ ខែធ្នូនេះ បណ្តាលមនុស្សស្លាប់​យ៉ាងហោចណាស់ ១៥​នាក់ ខណៈ ៦៦នាក់រងរបួស ក្នុងនោះ ៥០នាក់ ត្រូវបាន​បញ្ជូនទៅមន្ទីរពេទ្យ។

យន្តហោះ​ម៉ាក Fokker-100 នេះ​ បាន​ធ្លាក់​ដោយបុក​អគារកម្ពស់២ជាន់ ក្រោយ​ហោះចេញពី​ព្រលានយន្តហោះ​អន្តរជាតិក្រុង Almaty ដើម្បីធ្វើដំណើរ​ឆ្ពោះទៅកាន់ក្រុង Nur-Sultan។

ក្រោយ​ហេតុការណ៍នេះ អាជ្ញាធរ​បាន​ផ្អាក​ជើងហោះហើរ​ទាំងអស់​របស់​ក្រុមហ៊ុន Bek Air ដើម្បី​បើកការស៊ើបអង្កេត​មូលហេតុនៃការធ្លាក់​យន្តហោះខាងលើនេះសិន៕

ប្រភព៖ nbcnews ប្រែ​សម្រួល៖ សំភី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី