• 2020-01-04 09:52:00
  • ព័ត៌មាន

ពិតជារំភើបណាស់រកឃើញប្តីប្រពន្ធ២នាក់មានជីវិតក្រោយកប់ជិត២៤ម៉ោង

  • 2020-01-04 09:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅវេលាម៉ោង១៤ និង១៤នាទី រសៀលថ្ងៃទី៤ ខែមករានេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះ បានរុករកឃើញជនរងគ្រោះនៅមានជីវិត ចំនួន០២នាក់បន្ថែមទៀត(ប្ដី និងប្រពន្ធ) ក្រោយកប់ជិត៤៨ម៉ោង។

សកម្មភាពជួយសង្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធរសៀលថ្ងៃទី៤មករា

គិតត្រឹមថ្ងៃនេះជនរងគ្រោះដែលរងគ្រោះសរុបមានចំនួន ២៥នាក់ (ស្រី០៩នាក់) ក្នុងនោះរបួសធ្ងន់ និងស្រាលចំនួន២០នាក់ (ស្រី០៦នាក់) និងជនរងគ្រោះបាត់បង់ជីវិតមានចំនួន០៥នាក់ (ស្រី០៣នាក់) នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែបចេញផ្សាយថ្ងៃនេះ។

សកម្មភាពជួយសង្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធរសៀលថ្ងៃទី៤មករា

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាបន្ថែមជូនជនរងគ្រោះដែលជាប្ដីប្រពន្ធ២គូរ ដោយក្នុងម្នាក់ៗ ២ម៉ឺនដុល្លារអាមេរិក សរុប៨ម៉ឺនដុល្លារ ពីលើថវិកាដែលឧបត្ថម្ភដំបូងម្នាក់ៗ១ម៉ឺនដុល្លារ។

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី