- 2020-01-05 05:01:41
- ព័ត៌មាន
សង្វេគណាស់! ម៉ោងនេះ អ្នកស្លាប់កើនដល់៣៦នាក់ទៅហើយ
- 2020-01-05 05:01:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វេគណាស់! ម៉ោងនេះ អ្នកស្លាប់កើនដល់៣៦នាក់ទៅហើយ
ចន្លោះមិនឃើញ
នៅម៉ោង១១ជាងថ្ងៃត្រង់នេះ រកឃើញមនុស្ស៥៩នាក់ហើយ ក្នុងនោះអ្នកស្លាប់កើនដល់៣៦នាក់ និងមានក្មេងៗផងដែរ។
បើតាមអ្នករាយការណ៍ពីកន្លែងកើតហេតុ នៅព្រឹកនេះគ្រឿងចាក់ប្រមាណជា១០គ្រឿងកំពុងកកាយរុករកបន្ដ ហើយអាចបញ្ចប់ភារកិច្ចរុករកនៅត្រឹមថ្ងៃនេះតែម្ដង។ សំណង់អគារដែលដួលនេះ ត្រូវបានគេដឹងថាត្រូវសង់តែ៥ជាន់ប៉ុណ្ណោះ ប៉ុន្តែធ្វើលើសដល់៧ជាន់ ហើយពេលចាក់ជាន់ខាងលើបំផុត ក៏ស្រុតនិងជាប់កម្មករដែលស្ថិតក្រោមនោះតែម្ដង។
គិតត្រឹមពេលនេះ មានសប្បុរសជនជាច្រើនបានចូលរួមចំណែកបរិច្ចាគប្រាក់ ដើម្បីជួយដល់ជនរងគ្រោះទាំងអស់៕