• 2020-01-18 02:32:40
  • ព័ត៌មាន

ស្រួលណាស់! គ្រាន់តែបញ្ចូលលេខកូដ៨ខ្ទង់ភ្លាម ទឹកប្រាក់អ្នកផ្ញើរ នឹងចូលក្នុងគណនីវីងរបស់អ្នកភ្លាម!

  • 2020-01-18 02:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងសន្សំសំចៃពេលវេលា ធនាគារឯកទេសវីង បានដាក់បញ្ចូលមុខងារថ្មី “លេខកូដមកវីង” (Code to Wing) លើកម្មវិធី ស្មាតហ្វូនវីង ដើម្បីឱ្យអតិថិជនទាំងអស់អាចវេរ និងទទួលប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងទូទាំងប្រទេស។

ជាពិសេសសម្រាប់អ្នកលក់តាមអនឡាញ លោកអ្នកគ្រាន់តែបញ្ចូលលេខកូដសម្ងាត់៨ខ្ទង់របស់អ្នកផ្ញើរ ចូលទៅក្នុងកម្មវិធី ស្មាតហ្វូនវីង លើមុខងារ “លេខកូដមកវីង” នោះទឹកប្រាក់ដែលគេផ្ញើរ នឹងរត់ចូលគណនីវីងរបស់អ្នកបានដោយស្វ័យប្រវត្ត។

១) ដំបូងដោនឡូតកម្មវិធី “ស្មាតហ្វូនវីង” ដោយឥតគិតថ្លៃដាក់ក្នុងទូរស័ព្ទដៃរបស់អ្នក

២) ជ្រើសរើសយកពាក្យ “ផ្ទេរប្រាក់”

៣) ចុចលើពាក្យ “លេខកូដមកវីង”

៤) ជ្រើសរើស “ផ្ទេរប្រាក់តាមភ្នាក់ងារ”(Wing) ឬ “ផ្ទេរប្រាក់ក្រៅប្រទេស” (MoneyGram)

៥) បញ្ចូលលេខកូដសម្ងាត់ ៨ខ្ទង់ ដែលអ្នកទទួលបានពីអ្នកផ្ញើរ

៦) ចុច √ “ខ្ញុំយល់ព្រមលក្ខខណ្ឌ” រួចជ្រើសរើសពាក្យ “បន្ត” ។

បន្ទាប់ពីអ្នកអនុវត្តតាមការណែនាំដូចខាងលើរួច ទឹកប្រាក់ទាំងនោះនឹងរត់ចូលក្នុងគណនីវីងរបស់អ្នកបានដោយជោគជ័យ។ អ្នកអាចរក្សាទឹកប្រាក់អ្នកទុកក្នុងគណនីវីងក៏បាន ឬអ្នកអាចដកប្រាក់ទាំងនោះពេលណាក៏បានតាមរយៈភ្នាក់ងារវីង ជាង៧៣០០ កន្លែងទូទាំងប្រទេស។

លេខទូរស័ព្ទដែលភ្ជាប់ក្នុងកម្មវិធី ស្មាតហ្វូនវីង ត្រូវតែដូចលេខទូរស័ព្ទទទួលលុយដែលបានផ្ញើរមក។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩៕

មតិយោបល់