• 2020-01-20 09:31:34
  • ព័ត៌មាន

កោះរាជបុត្រ ទេសភាព​ស្អាត​ខ្លាំង​ មិនបាច់ជិះទូកក៏ទៅដល់

  • 2020-01-20 09:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋានកោះសំពោធ ឬកោះរាជបុត្រ ជាផ្នែកមួយនៃឧទ្យានជាតិរាម ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅរមណីយដ្ឋានកោះធម្មជាតិនេះ ​យើងត្រូវធ្វើដំណើរចេញពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅកាន់ឧទ្យានជាតិរាម ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ បន្ទាប់មកយើងនឹងឃើញកូនកោះតូចមួយ បណ្ដែតខ្លួនយ៉ាងសង្ហារ​លើផ្ទៃសាគរ។

ប្រៀបបីដូចរាជបុត្រមួយអង្គ កោះសំពោធ លយចូលក្នុងផ្ទៃសមុទ្រ ចម្ងាយប្រមាណ ១៤០ម៉ែត្រពីឆ្នេរ។ តភ្ជាប់ពីឆ្នេរមួយនេះ ស្ពានឈើមួយខ្សែបន្លាយខ្លួនអូសកាត់ទឹកសមុទ្រ រង់ចាំចម្លងអ្នកទេសចរ ទៅទស្សនាកូនកោះតូចច្រឡឹង ដែលគ្របដណ្ដប់ទៅដោយរុក្ខជាតិខៀវស្រងាត់។ ជាទីឋានដ៏សែនមនោរម្យ កោះសំពោធមានបរិមាត្រ​ប្រមាណ​២៥០ម៉ែត្រ អមដោយស្ពានឈើព័ទ្ធជុំវិញ ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ​ក្នុងការទស្សនាទេសភាពលើដែនកោះ។

ចង់ដឹងកាន់តែច្បាស់ពី​កោះសំពោធ សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី