- 2020-01-29 06:52:41
- ព័ត៌មាន
កម្មករសង់មន្ទីរពេទ្យពិសេសនៅចិន បានប្រាក់ឈ្នួលគុណនឹង ៣
- 2020-01-29 06:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មករសង់មន្ទីរពេទ្យពិសេសនៅចិន បានប្រាក់ឈ្នួលគុណនឹង ៣
ចន្លោះមិនឃើញ
នៅថ្ងៃទី ២៩ ខែមករានេះ សារព័ត៌មានចិន Xinhua បានបង្ហាញអំពីដំណើរការសាងសង់មន្ទីរពេទ្យ Huoshan ដែលសង់ឡើងជាពិសេសសម្រាប់មើលថែអ្នកមានជំងឺផ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណា ដែលស្ថិតនៅក្រុង Wuhan ខេត្ត Hubeiប្រទេសចិន។
មន្ទីរពេទ្យទំហំ ២៥ ០០០ ម៉ែត្រការ៉េនឹងអាចទទួលអ្នកជំងឺបាន ១ ពាន់នាក់ ដោយមានគ្រែចំនួន ១ ពាន់។ គេរំពឹងថាវានឹងបញ្ចប់ការសាងសង់ ហើយបើកទទួលអ្នកជំងឺនៅថ្ងៃទី ៣ ខែកុម្ភៈ ដែលចាប់ផ្ដើមសាងសង់ពីល្ងាចថ្ងៃទី ២៣ ខែមករា។ គួរដឹងថាកម្មករសាងសង់មន្ទីរពេទ្យនេះ នឹងទទួលបានប្រាក់ឈ្នួលគុណនឹង ៣ ដើម្បីពន្លឿនការសាងសង់ឲ្យលឿន ដោយពួកគេអាចទទួលបានប្រមាណ ១៧៣ដុល្លារ ក្នុងមួយថ្ងៃ។
មន្ទីរពេទ្យខាងលើនេះគឺយកលំនាំតាមមន្ទីរពេទ្យ Xiaotangshan ដែលសាងសង់ឡើងនៅជាងក្រុងប៉េកាំង ប្រើពេលត្រឹម ៧ ថ្ងៃ សម្រាប់ការផ្ទុះជំងឺរាតត្បាត SARS កាលពីឆ្នាំ ២០០៣។
ក្រៅពីមន្ទីរពេទ្យខាងលើ ចិនក៏កំពុងតែសាងសង់មន្ទីរពេទ្យមួយកន្លែងទៀតឈ្មោះ Leishenshan ដែលមានគ្រែចំនួន ១ ៣០០ គ្រែសម្រាប់ទទួលអ្នកជំងឺ ដោយគ្រោងនឹងបើកដំណើរការនៅថ្ងៃទី ៥ ខែកុម្ភៈ មានទីតាំងនៅក្រុង Wuhan ខេត្ត Hubei ដូចគ្នា៕