• 2020-02-06 10:39:45
  • ព័ត៌មាន

ក្រុមហ៊ុនជប៉ុនរៀបចំសិក្ខាសាលាស្ដីពីប្រព័ន្ធទឹកក្ដៅដែលប្រើថាមពលបៃតងលើកកម្ពស់បរិស្ថាន

  • 2020-02-06 10:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ អូឡាំព្យា ស៊ីធី រាជធានីភ្នំពេញ សាជីវកម្មរីនណៃជប៉ុន និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និង ចែកចាយនូវម៉ាស៊ីនទឹកក្តៅ និងចង្ក្រានគ្រប់ប្រភេទពីសាជីវកម្មរីនណៃជប៉ុន បានរៀបចំសិក្ខាសាលាស្ដីពីប្រព័ន្ធទឹកក្តៅ ដែលប្រើថាមពលបៃតង ជួយសន្សំសំចៃថ្លៃចំណាយ និងការពារបរិស្ថាន សម្រាប់អគារពាណិជ្ជកម្ម ដូចជាសណ្ឋាគារ ខុនដូ អាផាតមិន ភោជនីយដ្ឋាន និងស្ប៉ាជាដើម ជូនដល់វិស្វករ ក្រុមហ៊ុនរៀបចំប្រព័ន្ធទឹក ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក៏ដូចជាក្រុមហ៊ុនប្រឹក្សាយោបល់ពាក់ព័ន្ធនឹងផ្នែកសំណង់ទាំងឡាយ ដើម្បីទទួលបានចំណេះដឹង និងជំនាញបន្ថែមទៀតពីការជ្រើសរើស ការរចនា ដំណើរការ និងវិធីសាស្ត្រគណនាប្រព័ន្ធទឹកក្តៅរីនណៃ។

លោក Shoichi Fukuda តំណាងផ្នែកអាជីវកម្មក្រៅប្រទេសនៃសាជីវកម្មរីនណៃជប៉ុនបានមានប្រសាសន៍ថា ៖ “សាជីវកម្មរីនណៃបានកើតឡើងតាំងពីឆ្នាំ ១៩២០ ហើយឆ្នាំ២០២០នេះគឺគម្រប់ខួប១០០ឆ្នាំ ក្នុងការផលិត និងលក់ ឧបករណ៏ផ្នែកកម្ដៅ ដូចជា ម៉ាស៊ីនទឹកក្ដៅ ចង្រ្កានជាដើម។ សាជីវកម្មរីនណៃបានរីកចម្រើនលូតលាស់នៅក្នុងទីផ្សារនីមួយៗ តាមរយៈការផ្ដល់នូវផលិតផលដែលមានភាពច្នៃប្រឌិត សុវត្ថិភាព និងគុណភាពខ្ពស់។”

លោក Shoichi Fukuda

លោកក៏បានបន្ដទៀតថា ៖ “រហូតមកដល់បច្ចុប្បន្ន សាជីវកម្មរីនណៃ បានលក់ផលិតផលរបស់ខ្លួននៅជាង ៨០ ប្រទេស និង មានក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចំនួន ១៧ ប្រទេស ។ នៅប្រទេសជប៉ុន រីនណៃជាប់លំដាប់ថ្នាក់ទី ១ ដែលមានចំណែកទីផ្សារធំជាងគេ។ ម៉ាស៊ីនទឹកក្ដៅរីនណៃក៏ជាប់លេខ ១ នៅទីផ្សារសហរដ្ឋអាមេរិក អូស្រ្តាលី ញ៉ូស្សេឡែន និង ប្រេស៊ីល។ល។ សំរាប់ផ្នែកចង្រ្កាន រីនណៃជាន់លេខ ១ នៅប្រទេស កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី វៀតណាម ជាដើម។"

អ្នកស្រី គឹមស៊្រុន អេលីដា

អ្នកស្រី គឹមស៊្រុន អេលីដា អគ្គនាយិការ ក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា បានមានប្រសាសន៏ថា ៖ "សាជីវកម្មរីនណៃបានពង្រីកការចែកចាយមកប្រទេសកម្ពុជាយើងកាលពីឆ្នាំ២០១៤ និងបានការទទួលស្គាល់ និងនិយមគាំទ្រយ៉ាងឆាប់រហ័សពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដោយសារផលិតផលរីនណៃមានបច្ចេកវិទ្យាទំនើបជប៉ុន ប្រើធន់បានយូរ ព្រមទាំងមានសេវាកម្មល្អក្រោយពេលលក់៕"

មតិយោបល់