• 2020-02-17 00:46:18
  • ព័ត៌មាន

រដ្ឋមន្ត្រីម៉ាឡេស៊ី៖ កប៉ាល់ដែលចេញពី ឬឆ្លងកាត់ចិន នឹងមិនអនុញ្ញាតឲ្យចូលម៉ាឡេស៊ីឡើយ

  • 2020-02-17 00:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail បានប្រាប់ឲ្យដឹង កាលពីថ្ងៃអាទិត្យ ទី១៦ កុម្ភៈ ឆ្នាំ២០២០ ថា កប៉ាល់ទាំងអស់ដែលមកពី ឬធ្លាប់ធ្វើដំណើរទៅប្រទេសចិន នឹងមិនអនុញ្ញាតឲ្យចូលមកក្នុងប្រទេសម៉ាឡេស៊ីឡើយ ដើម្បីចៀសវាងកុំឲ្យឆ្លងវីរុសកូរ៉ូណា (COVID-19)។

ឧបនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail

“សម្រាប់ពេលនេះ រដ្ឋាភិបាលបានសម្រេចចិត្តមិនអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍ណាមួយ ដែលចេញដំណើរពី ឬឆ្លងកាត់កំពង់ផែណាមួយក្នុងប្រទេសចិន ចូលមកប្រទេសម៉ាឡេស៊ីឡើយ”។ នេះបើតាមសម្តីលោកស្រី Wan Azizah៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់