• 2020-02-24 11:21:45
  • ព័ត៌មាន

អូតែល​នៅ​សៀមរាប​លើកលែង​ពន្ធ ៤ខែ ខណៈ​ភ្ញៀវ​ទេសចរ​ចិន​ធ្លាក់​ចុះ​ ៩០%

  • 2020-02-24 11:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សារ​ជូន​ជន​រួម​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​នេះ សម្ដេច​បាន​មាន​ប្រសាសន៍​ថា វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ។ ហេតុនេះ​ហើយ​សម្ដេច​ក៏​បាន​ចេញ​នូវ​វិធានការ ៧ចំណុច ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍។

រាត្រី​មួយ​នៅ​ក្រុងសៀមរាប

ក្នុង​នោះ​ដែរ សណ្ឋាគារ​ក្ដី ផ្ទះសំណាក់​ក្ដី ដែល​បាន​ចុះ​ក្នុង​បញ្ជី​អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ត្រូវ​លើកលែង​ពន្ធ​គ្រប់​មុខ​ចំនួន ៤ខែ​ ចាប់​ពី​ខែ​កុម្ភៈ ដល់​ខែ​ឧសភា ឆ្នាំ២០២០។ យ៉ាងណាមិញ អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ ត្រូវ​តែ​ដាក់​លិខិត​ប្រកាស​ពន្ធ​អាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃ​បន្ថែម (E-VAT)។

ក្រៅ​ពី​វិធានការ​នេះ​ដែរ​ក៏​មាន​វិធានការ​មួយ​ចំនួន​ដូច​ជា រៀបចំ​ព្រឹត្តិការណ៍​ និង​សកម្មភាព​ទាក់ទាញ​នៅ​ខេត្ត​សៀមរាប ការ​បន្ថែម​ចំនួន​ថ្ងៃ​សម្រាប់​សំបុត្រ​ទស្សនា​តំបន់​អង្គរ​ជាមួយ​នឹង​តម្លៃ​ដដែល ក៏​ដូចជា​ ការ​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​កម្មករ-និយោជិក​ដែល​បាត់បង់​ការងារ​ក្នុង​វិស័យ​ទេសចរណ៍។

ការ​ផ្ទុះ​ចេញ​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ Covid19 បង្ក​ឲ្យ​ការ​ភ័យ​ខ្លាច ដែល​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​តំបន់ ក៏​ដូច​ជា​កម្ពុជា​រង​ការ​ប៉ះ​ពាល់ ដោយ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ប្រមាណ ៦០% ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ធ្លាក់ ហើយ​ទេសចរ​ចិន​ធ្លាក់​ចុះ​រង្វង់ ៩០% នេះ​បើ​តាម​សារ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី