• 2020-03-03 01:49:15
  • ព័ត៌មាន

មកដឹងសណ្ឋាគារខ្មែរ ២ជាប់ក្នុងបញ្ជីបដិសណ្ឋារកិច្ចល្អប្រចាំឆ្នាំ ផ្តល់អ្វីពិសេសខ្លះ

  • 2020-03-03 01:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើមខែមីនានេះ បើមានគម្រោងទៅលេងទឹកដីអង្គរ ដឹងតែចំណេញកប់ក្តោងហើយ ព្រោះឥលូវនេះសណ្ឋាគារដ៏ស្រស់ស្អាតលំដាប់ៗ ដូចជា បុរី អង្គរ Borei Angkor Resort & Spa និង ឡូទុសប្លង្គ Lotus Blanc Hotel & Resort កំពុងមានប្រម៉ូសិនបញ្ចុះថ្លៃពិសេស សម្រាប់អតិថិជនខ្មែរ។

ការផ្តល់ជូនដ៏ពិសេសនេះ គឺដើម្បីចូលរួមអបអរសាទរ ដែលសណ្ឋាគារទាំងពីរ ទើបតែទទួលបានជយលាភី បដិសណ្ឋារកិច្ចល្អក្នុងសេវាទេសចរណ៍ឆ្នាំ ២០១៩-២០២០ ។

មោះ! មុននឹងកក់សណ្ឋាគារណាមួយក្នុងចំណោមទាំងពីរនេះ មកមើលថាមួយណាសក្តិសម និងត្រូវចិត្តអ្នកជាងគេ ៖

សណ្ឋាគារ បុរីអង្គរ

  • បញ្ចុះតម្លៃបន្ទប់ត្រឹមតែ ៦០ ដុល្លារ/យប់
  • ទីធ្លាធំទូលាយ សម្រាប់ចតយានយន្ត
  • ផ្ដល់អាហារប៊ូហ្វេពេលព្រឹកដ៏សម្បូរបែប ដោយឥតគិតថ្លៃ
  • បញ្ចុះ ៥០% លើសេវាស្ប៉ា
  • បញ្ចុះ ២០% លើ ម្ហូប និងភេសជ្ជៈ
  • ប្រើប្រាស់អាងហែលទឹក ស្ទីម សោណា ចាគូស៊ីទឹកក្ដៅទឹកត្រជាក់ និងក្លឹបហាត់ប្រាណ ។

សណ្ឋាគារ ឡូទុសប្លង្គ

  • បញ្ចុះតម្លៃបន្ទប់ត្រឹមតែ ៥០ ដុល្លារ/យប់
  • មានទីធ្លាធំទូលាយសម្រាប់ចតយានយន្ត
  • បញ្ចុះ ៥០% លើសេវាស្ប៉ា
  • បញ្ចុះ ២០% លើម្ហូប និងភេសជ្ជៈ
  • ប្រើប្រាស់អាងហែលទឹក និងក្លឹបហាត់ប្រាណ ។

ចំណេញច្រើនយ៉ាងនឹងចាំអីទៀត រួសរាន់ឡើង ព្រោះថាចំនួនបន្ទប់គឺមានកំណត់ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ៖

Lotus Blanc Hotel
អាងហែលទឺក នៅបុរីអង្គរ

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់