• 2020-03-10 06:35:31
  • ព័ត៌មាន

មកដឹង ៥ចំណុចងាយៗ ដាំបាយឲ្យស្រួយឆ្ងាញ់ ហូបទៅជក់មាត់ (មានវីដេអូ)

  • 2020-03-10 06:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ ការ​ដាំ​បាយ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​មនុស្ស​មួយ​ចំនួន។ ប៉ុន្តែ​ដើម្បី​ដាំ​បាយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ គួរ​ឲ្យ​ចង់​ញ៉ាំ​វិញ ជឿ​ថា​មិន​មែន​សុទ្ធ​តែ​គ្រប់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ។ ការ​ជ្រើស​រើស​អង្ករ, ការ​ដាក់​កម្រិត​ទឹក និង​វិធី​សាស្ត្រ​មួយ​ចំនួន ពិត​ជា​កត្តា​សំខាន់​ដើម្បី​អាច​ដាំ​បាយ​ឆ្អិន​ល្អ បើ​មិន​ដូច្នេះ​ទេ​បាយ​ដែល​ដាំ​ចេញ​មក​អាច​ស្រួយ​ពេក, ជ្រាយ​ពេក ឬ​បាយ​ឆៅ​ជា​ដើម។

ខាងក្រោមនេះ គឺជា៥ចំណុចងាយៗ ដាំបាយឲ្យស្រួយឆ្ងាញ់ ញ៉ាំជក់មាត់ ៖

១. ដាំទឹក​ឲ្យពុះរួចចាក់អំបិលបន្ដិចចូល

ក្រោយ​ពេល​លាង​អង្ករ​រួច អ្នក​អាច​ដាក់​ទឹក​ចូល​ទៅ​ក្នុង​ឆ្នាំង ដាំ​វា​រហូត​ដល់​ទឹក​ពុះ។ បន្ទាប់​មក បង់​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ចូល​ទៅ​ក្នុង​ឆ្នាំង។

២. ចាក់​អង្ករ​ចូល

យក​អង្ករ​ដែល​លាង​ស្អាត​រួច ចាក់​ចូល​ទៅ​ក្នុង​ទឹក​ដែល​កំពុង​ពុះ។

៣. កូរ​អង្ករ​ក្នុង​ឆ្នាំ​ងឲ្យ​សព្វ​ល្អ

ប្រើ​ស្លាបព្រា​ដើម្បី​កូរ​អង្ករ​ក្នុង​ឆ្នាំង​ដើម្បី​កុំ​ឲ្យ​ផ្ដុំ​លើគ្នា (កូរ​តែ​ម្ដង​បាន​ហើយ ជៀសវាង​ការ​កូរ​ច្រើន​ដង​នាំ​ឲ្យ​បាយ​ជ្រាយ និង​ស្អិត)

៤. បិទ​គម្រប​ឆ្នាំ និង​ផ្ងំ​បាយ

ត្រូវ​ប្រាកដ​ថា​គម្រប​ឆ្នាំង​បិទ​ជិត​ល្អ ហើយ​បើក​ភ្លើង​កម្រិត​ទាប​បំផុត​ដើម្បី​ផ្ងំ​បាយ​ឲ្យ​ឆ្អិន​ល្អ។ ទុក​ចោល​រយៈ​ពេល​ប្រហែល ១៨​នាទី សឹម​បិទ​ភ្លើង​រួច​ទុក​ចោល ៥​នាទី​ទៀត។

៥. ជ្រោយ​បាយ​ជាមួយ​សម

គ្រាន់​តែ​យក​សម មក​ជ្រោយ​បាយ​ដែល​ឆ្អិន​រួច​ឲ្យ​សព្វ​ល្អ មុន​ទទួល​ទាន​ជា​ការ​ស្រេច៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Realsimple ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់