• 2020-03-12 03:50:00
  • ព័ត៌មាន

វីរុស Covid -19 រាល​ដាល​ខ្លាំង​ពេក ពិធីករ​អ៊ីរ៉ង់​លត់​ជង្គង់ សុំ​ឲ្យ​ប្រជាជន​នៅ​ក្នុ​ងផ្ទះ កុំ​ចេញ​ក្រៅ

  • 2020-03-12 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​លត់​ជង្គង់​ ​លើក​ដៃ​សុំ​អង្វរ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​នៅ​ក្នុង​ផ្ទះ សូម​គិត​ពី​ខ្លួន​​ឯង និង​កូន​ៗផង”។ ពិធី​ករ​ម្នាក់​សុំ​អង្វរ​ទស្សនិកជន​លើ​កញ្ចក់​ទូរទស្សន៍​អ៊ីរ៉ង់។

កាល​ពី​ថ្ងៃទី ១១ ខែ​មីនា​កន្លង​ទៅ​នេះ ប៉ុស្តិ៍​ទូរទស្សន៍​ Al Arabiya របស់​ប្រទេស​អ៊ីរ៉ង់​បាន​ចុះ​ផ្សាយ​ពី​បញ្ហា​វីរុស​កូរ៉ូណា Covid -19 ដែល​កំពុង​វាយ​លុក​ប្រទេស​នេះ​ជា​ខ្លាំង។ នៅក្នុង​កម្មវិធី​ខាង​លើ ពិធី​ករ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​បាន​ឲ្យ​ដឹង​ថា៖ “គ្មាន​អ្នក​ណា​អាច​ ចៀស​​ផុត​ពី​វីរុស​បាន​ឡើយ ហើយ​អត្រា​ដែល​កើត​ឡើង​គឺ​កើត​មាន​ពិត​មែន។ ខ្ញុំ​និយាយរឿង​ទាំង​នេះ​ ក្នុង​នាម​ជា​បុរស ជា​បង​ប្រុស និង​ជា​លោក​ឪពុក​គេ​ម្នាក់”។

ពិធី​ករ​រូប​នេះ បាន​បន្តថា៖ “កាល​ពី​ថ្ងៃ​ទី ៦ ខែ​មីនា នៅ​ខេត្ត​ Yard បាន​ផ្ទុះ​៥៧​ករ​ណី​ឆ្លង​មេរោគ​ទៀត ហើយ​មូលហេតុ​គឺ​មក​ពី អ្នក​ទាំង​អស់​គ្នា​នៅ​តែ​ចេញ​ក្រៅ"។ និយាយ​ដល់​ត្រឹម​នេះ ពិធី​ករ​ខាង​លើ​ស្រាប់​តែ​លត់​ជង្គង់ លើក​ដៃ​​សំពះ​និយាយ​ថា ខ្ញុំ​លត់​ជង្គង់ សុំ​អង្វរ​ឲ្យអ្នក​ទាំង​អស់​គ្នា ឲ្យនៅ​ក្នុង​ផ្ទះ សូម​គិត​ពី​ខ្លួន​ឯង និង​កូន​ៗ​របស់​ខ្លួន​យើង​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី ១១ ខែ​មីនា ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​ប្រទេស​ខ្លួន​មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​សុរប ៨០៤២​នាក់ ស្លាប់ ២៩១​នាក់ ហើយ​មន្ទីរពេទ្យ​លែង​មាន​កន្លែង​សម្រាប់​ផ្ទុក​អ្នក​ជំងឺ​ហើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់