• 2020-03-17 11:43:55
  • ព័ត៌មាន

រាជរដ្ឋាភិបាលប្រកាសបិទជាបណ្តោះអាសន្ន​ការជួបជុំបែបសាសនាទាំងអស់

  • 2020-03-17 11:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រកាសបិទជាបណ្តោះអាសន្ន​ការជួបជុំបែបសាសនាទាំងអស់ នៅទូទាំងប្រទេស។

ព្រះសង្ឃចូលរួមក្នុងពិធីបួងសួងសុំសេចក្តីសុខនៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាបកាលពីឆ្នាំ២០១៧កន្លងទៅ

យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយ ប្រកាសឲ្យបិទនូវការជួបជុំបែបសាសនា(សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រឹស្ទ និងសាសនាផ្សេងៗទៀត) ទាំងអស់នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកលចាប់ពីថ្ងៃទី១៧ មីនា ឆ្នាំ ២០២០ នេះរហូតដល់ពេលជំងឺកូវីដ១៩ធូរស្រាលវិញ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់