• 2020-03-26 04:00:00
  • ព័ត៌មាន

ទីប្រឹក្សាធានារ៉ាប់រងឆ្នើម ៣០នាក់របស់​មេនូឡាយហ្វ៍ ក្លាយជាសមាជិកសមាគមលំដាប់ពិភពលោក

  • 2020-03-26 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចូលរួមអបអរសាទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម ៣០នាក់ ដែលបានក្លាយជាសមាជិករបស់សមាគមលំដាប់ពិភពលោក Million Dollar Round Table (MDRT) ឆ្នាំ ២០២០។ នេះគឺជាមោទនភាពមួយរបស់ មេនូឡាយហ្វ៍ ចំពោះសមិទ្ធផលដ៏អស្ចារ្យថ្មីមួយទៀតរបស់ទីប្រឹក្សាឆ្នើមៗរបស់ខ្លួន។

ក្នុងចំណោមទីប្រឹក្សាឆ្នើមទាំងអស់ អ្នកស្រី ឆេង យូហេង គឺជាទីប្រឹក្សាឆ្នើមជាងគេ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលបានសម្រេចរហូតទៅដល់កម្រិតសមាជិកភាព Court of the Table (COT) ដែលខ្ពស់ជាង កម្រិត Million Dollar Round Table (MDRT) ដល់ទៅបីដង។

អ្វីដែលរឹតតែពិសេសទៀតនោះគឺមាន ទីប្រឹក្សាឆ្នើមរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចំនួន ៣ រូបផងដែរ ដែលបានក្លាយជាសមាជិកលំដាប់ពិភពលោក Million Dollar Round Table (MDRT) ដល់ទៅ ៤ឆ្នាំជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ រួមមាន៖ លោក ស៊ីង សុខរិទ្ធ អ្នកស្រី ម៉ម ភិរុណ និង អ្នកស្រី ឃ្លោក រ៉ានី។

គួរបញ្ជាក់ផងដែរថា សមាជិកភាព Million Dollar Round Table (MDRT) ត្រូវបានទទួលស្គាល់ជាអន្តរជាតិស្របតាមបទដ្ឌានដ៏ល្អឥតខ្ចោះរបស់អាជីវកម្មនានាក្នុងវិស័យ​ហិរញ្ញវត្ថុ និងធានារ៉ាប់រងអស់រយៈកាលជាង៩០ ឆ្នាំផងដែរគិតមកដល់ឆ្នាំ ២០២០ នេះ។

កាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែរៀបចំវគ្គបណ្ដុះបណ្តាលជាបន្តបន្ទាប់ជូនដល់ទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ក្នុងការផ្ដល់ការប្រឹក្សាយោបល់ពីការរៀបចំផែនការអនាគតហិរញ្ញវត្ថុរយៈពេលវែងប្រកបដោយប្រសិទ្ធភាពជូនអតិថិជន៕

មតិយោបល់