• 2020-03-26 00:24:06
  • ព័ត៌មាន

ព្រះអង្គម្ចាស់ Charles ឆ្លងជំងឺកូវីដ១៩

  • 2020-03-26 00:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គម្ចាស់ Charles នៃប្រទេសវែល បានធ្វើតេស្តវេជ្ជាមានចំពោះជំងឺកូវីដ១៩ និងកំពុងបង្ហាញរោគសញ្ញាស្រាល ប៉ុន្តែនៅតែមានសុខភាពល្អ ស្របពេលដែលព្រះនាង Camilla បានធ្វើតេស្តដែរ តែទទួលលទ្ធផលវិជ្ជមាន។

ព្រះអង្គម្ចាស់ Charles នៃប្រទេសវែល និងព្រះនាង Camilla

បច្ចុប្បន្ន ព្រះអង្គម្ចាស់ Charles និង ព្រះនាង Camilla កំពុងដាក់ខ្លួននៅដាច់ដោយឡែកពីគេ នៅប្រាសាទ Balmoral ក្នុងប្រទេសស្កុតឡេន។

រាជវាំង Buckingham បានឲ្យដឹងថា ម្ចាស់ក្សត្រី Elizabeth II បានជួបបុត្រារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Charles កាលពីថ្ងៃទី១២ ខែមីនា។ បច្ចុប្បន្ន ម្ចាស់ក្សត្រីកំពុងតែធ្វើតាមការណែនាំ ដើម្បីសុខុមាសភាពរបស់ទ្រង់។

គួរឲ្យដឹងថា ការមានទំនាក់ទំនងសាធារណៈរបស់ព្រះអង្គម្ចាស់ Charles គឺនៅថ្ងៃទី១២ ខែមីនា (ថ្ងៃតែមួយដែលជួបម្ចាស់ក្សត្រីដែរ) នៅពេលដែលទ្រង់បានចូលរួមក្នុងពិធីលៀងភោជនាហារមួយ ដែលពាក់ព័ន្ធនឹងការជួយសង្គ្រោះភ្លើងឆេះព្រៃនៅអូស្រ្តាលី៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់